មកទស្សនាទិដ្ឋភាព ជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន និងឧកញ៉ា ខេមរៈ សិរីមន្ត ហាត់សមក្បួនដង្ហែព្រះមហាក្សត្រ នាសម័យអង្គរ

ជុំវិញ​ឧកញ៉ា

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ និងឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀងផលិតកម្ម Galaxy Navatra នៅថ្ងៃទី២៨ ខែតុលានេះ បានហាត់សមក្បួនដង្ហែព្រះមហាក្សត្រ នាសម័យអង្គរ ដោយសម្តែងជាតួអង្គព្រះបាទជ័យវរ្ម័នទី៧ និងព្រះនាង ឥន្ទ្រទេវី ដើម្បីត្រៀមព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា លើកទី២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា លើកទី២ ដែលផ្តួចផ្តើមរៀបចំដោយសមាគមសិល្បករខ្មែរ ប្រជុំដោយកំពូលតារាល្បីៗនៅក្នុងពិធីដង្ហែក្បួនព្រះមហាក្សត្រនាសម័យអង្គរ នៅថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២៤។ ការដង្ហែក្បួនព្រះមហាក្សត្រខ្មែរនាសម័យអង្គរ នឹងមានសិល្បករសិល្បការិនីចំនួន ៥០០នាក់ចូលរួមសម្តែង។

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគសិល្បករខ្មែរ ធ្លាប់បានគួសបញ្ជាក់ កាលព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» លើកទី១ នាខែសីហា ឆ្នាំ២០២៤ កន្លងទៅថា នេះជាសម្មិទ្ធផលថ្មីមួយទៀតបន្ថែមលើសម្មិទ្ធផលជាច្រើន ដែលសមាគមសិល្បករខ្មែរ សម្រេចបានត្រឹមរយៈពេលខ្លី។ ព្រឹត្តិការណ៍នេះ ជាការរួមចំណែកបង្កើតស្នាដៃផ្សព្វផ្សាយវប្បធម៌ បរិយាកាស និង ស្នាមញញឹមជូនដល់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ និងជាផ្នែកមួយជួយដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ៕

សូមចុចទស្សនាវីដេអូ