មាសនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ បន្ដហក់ឡើងខ្ពស់ខ្លាំងមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត ពោលគឺមានតម្លៃ ៣៣៨ដុល្លារនៅក្នុងមួយជីជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៣២៨ដុល្លារ ខណៈដែលកាលពីម្សិលមិញមាសមានតម្លៃត្រឹមតែ ៣៣៥ដុល្លារនៅក្នុងមួយជីជាតម្លៃលក់ចេញ និងទិញចូលនៅក្នុងតម្លៃ ៣២៥ដុល្លារ។
យោងតាមហាងលក់គ្រឿងអលង្ការ CSNJ របស់លោកឧកញ៉ា ចិន សំណាង បានឱ្យដឹងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះថា តម្លៃមាស មានតម្លៃ៣៣៨ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ៣២៨ដុល្លារ។ ចំណែកផ្លាទីនទឹក៧៥ លក់ចេញមានតម្លៃ ២៥៤ដុល្លារ និងទិញចូលក្នុងតម្លៃ ២៤៤ដុល្លារ, ចំណែកឯផ្លាទីន Italy 18K 75.0% Gold លក់ចេញក្នុងតម្លៃ ៣៣៣ដុល្លារ ទិញចូល២៣៩ដុល្លារ។
សូមជម្រាបជូនថា មាសកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ មានតម្លៃ៣៣៥ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ៣២៥ដុល្លារ។ ចំណែកផ្លាទីនទឹក៧៥ លក់ចេញមានតម្លៃ ២៥១ដុល្លារ និងទិញចូលក្នុងតម្លៃ ២៤១ដុល្លារ, ចំណែកឯផ្លាទីន Italy 18K 75.0% Gold លក់ចេញក្នុងតម្លៃ ៣៣០ដុល្លារ ទិញចូល២៣៧ដុល្លារ។
សូមបញ្ជាក់ថា ហាងឆេងទីផ្សារតម្លៃមាសនៅកម្ពុជាគឺមានការប្រែប្រួល ឡើងចុះទៅតាមហាងឆេងអន្តរជាតិ៕