រដ្ឋាភិបាលចាប់ផ្ដើមបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ព្រំដែនប្រវែង២៥០គីឡូម៉ែត្រ ឆ្លងកាត់ខេត្ដចំនួន២ ជាផ្លូវការ

សង្គម​ និង​សេដ្ឋកិច្ច

បន្ទាប់ពីរាជរដ្ឋាភិបាលបិទបញ្ចប់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់ព្រំដែន ផ្ដោតលើការកសាងផ្លូវក្រវ៉ាត់ព្រំដែន កាលពីថ្ងៃទី៣១ ខែតុលា ២០២៤,  នៅថ្ងៃទី១ ខែវិច្ឆិកានេះ រដ្ឋាភិបាលបានបើកកាដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ព្រំដែនជាផ្លូវការហើយ ដែលមានប្រវែងប្រមាណ២៥០គីឡូម៉ែត្រ ឆ្លងកាត់ខេត្ដចំនួន២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការបញ្ជាក់ឱ្យដឹង ថវិកាដែលទទួលបានពីសប្បុរជន ​ប្រជាពលរដ្ឋសរុបជាង ៧២ម៉ឺន អង្គ/នាក់ ប្រមាណជិត ២៧លានដុល្លារ រដ្ឋនឹងប្រើប្រាស់សម្រាប់ការកសាងផ្លូវក្រវ៉ាត់ព្រំដែនប្រវែងសរុបប្រមាណ ២៥០គីឡូម៉ែត្រ ស្មើ នឹង ១៨.៤ភាគរយនៃផ្លូវខ្សែក្រវ៉ាត់ព្រំដែនដែលនៅសល់ប្រមាណ ៥១.៩០ភាគរយ។ ក្នុងនោះ នៅ ខេត្តមណ្ឌលគិរី មានប្រវែងសរុប ១៤៧,៥២គីឡូម៉ែត្រ និងខេត្តរតនគិរី ប្រវែងសរុប ១០២,៤៨គីឡូ ម៉ែត្រ។

ផ្លូវក្រវ៉ាត់ព្រំដែននេះ​ ចាប់ផ្ដើមសាងសង់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៧ ដោយប្រើពេលវេលា៣០ខែ។

សូមជម្រាបជូនផងដែរថា នៅក្នុងភូមិសាស្ត្រដែលត្រូវសាង់សង់ផ្លូវក្រវ៉ាត់ព្រំដែននេះ ជាតំបន់ដែលបន្សល់មីន និងយុទ្ធ ភណ្ឌ មិន ទាន់ផ្ទុះពីសម័យសង្គ្រាមរាយប៉ាយលើផ្ទៃដីជាច្រើនផងដែរ។ លើតម្រាយផ្លូវប្រមាណ ២៥០គីឡូ ម៉ែត្រ ក៏នឹងត្រូវបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះលើផ្ទៃដីទំហំប្រមាណជាង ៦លានម៉ែត្រ ក្រឡាផងដែរ។ លើតម្រាយផ្លូវប្រវែង ២៥០គីឡូម៉ែត្រនេះ នឹងសាង សង់ សិល្បការ្យ ដូចជាស្ពាន និងប្រព័ន្ធលូជាដើមនោះ សរុប ៥៦៦កន្លែង៕