សមាគមឧកញ៉ាកម្ពុជា សូមផ្ញើសារលិខិតជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ

សមាគមឧកញ៉ាកម្ពុជា

លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា សូមផ្ញើសារលិខិតជូនពរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយស នៃសមាគមឧកញ៉ាកម្ពុជា ក្នុងឱកាសប្រកបដោយសិរីមង្គលដ៏ប្រសើរថ្លៃថ្លាបំផុត និងពោរពេញដោយក្តីសោមនស្សរីករាយនៃពិធីចម្រើនជន្មាយុដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ៥កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនាមថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល សមាជិកទាំងអស់ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ នៃសមាគមឧកញ៉ាកម្ពុជា សូមគោរពជូនពរជ័យវិបុលសុខមហាប្រសើរជូនចំពោះ សម្តេចពិជ័យសេនា សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណវាងវៃភ្លឺថ្លា ជន្មាយុយឺនយូរ។

ជាថ្មីម្តងទៀត សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យក៏ដូចជាវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមតាមបីបាច់ថែរក្សា និងប្រោះព្រំនូវសព្ទសាធុការពរជ័យជូន សម្តេចពិជ័យសេនា និង លោកជំទាវ ព្រមទាំង បុត្រា បុត្រី និង ចៅប្រុស ចៅស្រី ជាទីស្រលាញ់ សូមជួបតែសេចក្តីសុខសុភមង្គល និងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕