ក្រុមហ៊ុនដ៏ធំមួយរបស់ម៉ាឡេស៊ី ចាប់អារម្មណ៍បណ្តាក់ទុនវិនិយោគនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន Hong Leong Group ជាក្រុមហ៊ុនដ៏ធំមួយនៅម៉ាឡេស៊ី បានបង្ហាញការអារម្មណ៍បណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមរយៈជំនួបពិភាក្សាការងាររវាងលោក យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយគណៈប្រតិភូដឹកនាំដោយឧកញ៉ា Tan Khee Meng ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា និងតំណាងក្រុមហ៊ុន Hong Leong Group នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្នុងកិច្ចពិភាក្សានោះ បានផ្តោតលើគោលបំណងនៃការបណ្តាក់ទុនវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា និងកិច្ចសហការជំរុញការវិនិយោគម៉ាឡេស៊ីនៅកម្ពុជា។

សូមបញ្ជាក់ថា ក្រុមហ៊ុន Hong Leong Group គឺជាក្រុមហ៊ុនដ៏ធំនៅម៉ាឡេស៊ី ដែលមានសកម្មភាពធុរកិច្ចក្នុងវិស័យហិរញ្ញវត្ថុ, កម្មន្តសាល, និងបដិសណ្ឋារកិច្ច។

គួរបញ្ជាក់ផងដែរថា បើគិតក្នុងឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ១៩០ ដែលមានទុនវិនិយោគសរុបប្រមាណជាង ៣.២ពាន់លានដុល្លារ អាចបង្កើតបានការងារជាង ១៦ម៉ឺនកន្លែង។ក្នុងនោះ ទុនវិនិយោគក្នុងស្រុកឈរនៅលេខរៀងទី១ គឺ៥០.១៥% ប្រទេសចិនលេខរៀងទី២ មានទុនវិនិយោគ ៤២.៦៤%។ នៅពីក្រោយចិន គឺសិង្ហបុរី វៀតណាម ឥណ្ឌា កូរ៉េ សឺស្កែល សហរដ្ឋអាមេរិក ម៉ាឡេស៊ី អូស្ដ្រាលី សេណេហ្គាល់ កាណាដា និងជប៉ុនមានទុនវិនិយោគទាបជាង៣%៕