ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងលោក ដួង តារា ពីរដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី

សង្គម​ និង​សេដ្ឋកិច្ច

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់មុខតំណែង លោក ដួង តារា ពីរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ដួង តារា ជំនួយការរបស់អតីតនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន ត្រូវបានបញ្ជូនខ្លួនទៅកាន់ពន្ធនាគាររាជធានីភ្នំពេញ ឬហៅកាត់ថា PJ។ នេះបើតាមលោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានបញ្ជាក់កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤។ លោក ដួង តារា ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញ នាំខ្លួនមកសាកសួរជាលើកដំបូង បន្ទាប់ពីលោកត្រឡប់មកពីប្រទេសចិន កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ដោយត្រូវបានចោទពីបទឆបោក តាមមាត្រា ៣៧៧ និង៣៧៨ នៃក្រមព្រហ្មទណ្ឌ។

គួរបញ្ជាក់ថា លោក ដួង តារា គឺជាអ្នកបង្កើតទំព័រហ្វេសប៊ុករបស់ សម្តេចតេជោ ហ៊ុន សែន ហើយក្រោយមកលោកក៏បានក្លាយជាជំនួយការផ្ទាល់ របស់សម្តេច។ បន្ទាប់មក លោកត្រូវបានតែងតាំងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០៕