អ្នកឧកញ៉ា ចេន ហ្សុី ចូលរួមបរិច្ចាគថវិកា ៣លានដុល្លារ ជូនដល់សម្តេច ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ១៩

ជុំវិញ​ឧកញ៉ា

ម្ចាស់ស្ថាបនិក ក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប អ្នកឧកញ៉ា ចេន ហ្ស៉ី ចូលរួមបរិច្ចាគថវិកា ៣លានដុល្លារ ជូនដល់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ទាប់ពីប្រមុខដឹកនាំសម្តេចតេជោ ប្រកាសពីការត្រៀមថវិកា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋ ក្រុមហ៊ុន ព្រឹបស៍ ហូល ឌីងគ្រុប អ្នកឧកញ៉ា ចេន ហ្សុី ប្រធានក្រុមប្រឹក្សា ក៏បានចូលបរិច្ចាគថវិកា ៣លានដុល្លារជូនភ្លាម។

នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការត្រៀមបម្រុងថវិកាសម្រាប់ទិញវ៉ាក់សាំង យកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។