សាកលវិទ្យាល័យឌីជីថលកម្ពុជា ផ្ដល់ជូន ប្រាក់ហាត់ការ30មុឺន/1ខែ អាហារ កន្លែងស្នាក់នៅ មិនបង់ថ្លៃសិក្សា4ឆ្នាំ ចំពោះអ្នកមានជីវភាពខ្វះខាត

សង្គម​ និង​សេដ្ឋកិច្ច

សាកលវិទ្យាល័យឌីជីថលកម្ពុជា (DUC) ប្រកាសផ្ដល់អាហាររូបករណ៍១០០% រយ:ពេល៤ឆ្នាំពេញ ជូនចំពោះសិស្សក្រីក្រដែលទើបប្រឡងចប់បាក់ឌុបហើយថ្មីៗ ទោះបីជាលទ្ធផលជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ មិនត្រឹមតែប៉ុណ្ណោះថែមទាំង ផ្ដល់ជូន ប្រាក់ហាត់ការ30មុឺនក្នុង1ខែ អាហារ និងកន្លែងស្នាក់នៅ ថែមទៀតផង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្រាប់សិស្សានុសិស្សដែលមានជីវភាពក្រីក្រ ចង់បន្ដការសិក្សានៅថ្នាក់ឧត្ដមតែគ្មានលទ្ធភាព អាចអញ្ជើញមកចុះឈ្មោះសុំអាហាររូបករណ៍ពីសាកលវិទ្យាល័យឌីជីថលកម្ពុជាបាន។ ដែលសាលាបានបើកបង្រៀនផ្ដោតទៅលើមុខជំនាញចំនួន១០ សំខាន់ៗគឺ៖ ១, ភាសាអង់គ្លេស, ២, ក្សេត្រសាស្រ្តនិងសាកវប្បកម្ម(កសិកម្ម) ៣, ព័ត៌មានវិទ្យា ៤, ស្ថាបត្យកម្មនិងសំណង់ស៊ីវិល ៥, ក្រាហ្វិកឌីហ្សាញ ៦, រដ្ឋបាលសាធារណៈ ៧,នីតិសាធារណៈ ៨, ប្រព័ន្ធផ្សព្វផ្សាយសង្គម ៩,ទីផ្សារឌីជីថល និង១០, សេដ្ឋកិច្ចឌីជីថល។

មិនត្រឹមតែផ្ដល់អាហាររូបករណ៍១០០% លើការសិក្សាប៉ុណ្ណោះទេ សាកលវិទ្យាល័យឌីជីថលកម្ពុជា Digital University of Cambodia.(DUC) ក៏នឹងផ្ដល់កន្លែងស្នាក់នៅ អាហារហូបចុក៣ពេលក្នុងមួយថ្ងៃ ប្រើប្រាស់ទឹក ភ្លើង អ៊ីនធើណេត ដោយសេរី កំព្យូទ័រហាត់ការមួយគ្រឿង ព្រមទាំងឧបត្ថម្ភប្រាក់ហាត់ការចំនួន៣០ម៉ឺនរៀលក្នុងមួយខែទៀតផង។ អ្វីដែលកាន់តែពិសេសទៀតនោះ នៅពេលនិស្សិតមានជំងឺកម្រិតស្រាលណាមួយ សាលានឹងចេញថ្លៃព្យាបាលឱ្យថែមទៀតផង។

អត្ថប្រយោជន៍ដែលទទួលបាន មិនមែនត្រឹមតែប៉ុណ្ណេះនោះទេ នៅពេលនិស្សិតបញ្ចប់ការសិក្សា សាលាក៏រកការងារឱ្យធ្វើថែមទៀតផង។

សម្រាប់ព័ត៌មានលម្អិត ប្អូនៗអាចទាក់ទងមកកាន់តេឡេក្រាមខាងក្រោម៖
https://t.me/+855965667774

សូមជម្រាបជូនថា ការជ្រើសរើស និងផ្ដល់អាហាររូបករណ៍ដល់និស្សិតក្រីក្រនេះ គឺជាជំនាន់ទី២ហើយ ដែលសាកលវិទ្យាល័យ ឌីជីថលកម្ពុជា Digital University of Cambodia.(DUC) បានរៀបចំឡើង ដោយនៅក្នុងគោលបំណង បណ្ដុះបណ្ដាលធនធានមនុស្សឆ្លើយតបនឹងតម្រូវការទីផ្សារ និងសេដ្ឋកិច្ចក្នុងយុគសម័យឌីជីថល៕