បេ អហ្វ ឡៃថ៍ អេនធើធេនម៉ិន បានរៀបចំតារាងសិក្សាវគ្គថ្មីសម្រាប់កីឡាម៉ូតូទឹកជាមួយនឹងកម្មវិធីដែលមានឈ្មោះថា Jetski Masters 2024 ដែលនាំមកជូនដោយ Ganzberg ។ ព្រឹត្តិការណ៍នេះប្រារព្ធធ្វើឡើងនៅ Sihanoukville Adventure Club កាលពីថ្ងៃទី៦ ខែវិច្ឆិកា ហើយព្រឹត្តិការណ៍នេះនឹងធ្វើឲ្យទស្សនិកជនកាន់តែជក់ចិត្តជាមួយនឹងសកម្មភាពរំភើបបែបរន្ធត់ និងសកម្មភាពបែប Slalom Challenge ព្រមទាំងការបង្ហាញនូវទិដ្ឋភាពខាងក្រោយនៃសម្រស់កោះរ៉ុងដែលនៅក្បែរនោះផងដែរ ជាចំណែកពង្រឹងជំហរបន្ថែមរបស់ បេ អហ្វ ឡៃថ៍ ដែលជាគោលដៅឆ្ពោះទៅរកអ្នកគាំទ្រកីឡាម៉ូតូទឹក។
កម្មវិធី Jetski Masters 2024 នៅ បេ អហ្វ ឡៃថ៍ បានប្រមូលផ្តុំអត្តពលិកជិះស្គីលើទឹក ៣១នាក់ រួមទាំងម្ចាស់មេដាយមាសក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games) គឺឯកឧត្តម សាលី អូមើត ដែលជាកីឡាករឆ្នើម សម្រាប់ ថ្ងៃ ប្រកួត កីឡា លើ ទឹក ប្រភេទ អុកតាន ខ្ពស់ផងដែរ។ ព្រឹត្តិការណ៍នេះបានបង្ហាញពីទេពកោសល្យ និងជំនាញមិនគួរឲ្យជឿ នៃកីឡាម៉ូតូទឹកនេះគឺដោយសារតែមានការគាំទ្រពីសហព័ន្ធទូកក្តោងកម្ពុជា, ក្រុម Flamingo Jetski , សហព័ន្ធកីឡាទូកក្តោងកម្ពុជា និងចូលរួមឧបត្ថម្ភដោយក្រុមហ៊ុន Ganzberg ផងដែរ ហើយព្រឹត្តិការណ៍នេះមានគោលបំណងលើកកម្ពស់សហគមន៍ជិះស្គីលើទឹកពិភពលោកឲ្យកាន់តែស្អិតរមួតបន្ថែមទៀត ជាមួយនឹងការលើកកម្ពស់ទេសចរណ៍ក្នុងខេត្តព្រះសីហនុនៅក្នុងតំបន់ឆ្នេរដ៏ស្រស់ស្អាតរបស់យើង។
ឆ្នេរឯកជនរបស់ បេ អហ្វ ឡៃថ៍ បានផ្តល់ទីតាំងតាមដំណាក់កាលដ៏ល្អឥតខ្ចោះសម្រាប់ការប្រគុំតន្ត្រីការជិះម៉ូតូដែលមិនអាចបំភ្លេចបាន រួមទាំងការប្រណាំងម៉ូតូល្បឿនលឿនជាដើម។ ក្នុងនាមជាគោលដៅចម្បងសម្រាប់អ្នកចូលចិត្តកីឡាលើទឹក បេ អហ្វ ឡៃថ៍ បានផ្តល់ជូនអ្នកទស្សនានូវសកម្មភាព និងភាពងាយស្រួលជាលក្ខណៈគ្រួសារជាច្រើន រួមមានទាំង Summer Bay Beach Club & Cabins តាមចំណូលចិត្ត ការទទួលទានអាហារពេញមួយថ្ងៃ ការប្រណាំង Go-kart ស្តង់ដារអន្តរជាតិនៅ Nitro Kart Circuit និងក្លឹបកម្សាន្ត Sihanoukville Marina Club ដែលទើបនឹងបើកដំណើរការ។
«ក្នុងនាមជាអ្នកចូលចិត្តកីឡាលើទឹកស្ទើតែមួយជីវិតទៅហើយ ខ្ញុំពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះអ្វីដែលក្រុមសម្រេចបានជាមួយនឹង Jetski Masters 2024 នេះ» នេះជាការលើកឡើងរបស់ លោក David Richard Dobson នាយកគ្រប់គ្រង បេ អហ្វ ឡៃថ៍។
«ថាមពល និងក្តីរំភើបគឺមិនគួរឲ្យជឿ ហើយវាពិតជាបានបំផុសនូវគំនិតក្នុងការមើលឃើញដូច្នេះមែន ព្រោះថាអត្តពលិកដែលមានទេពកោសល្យជាច្រើន និងសហគមន៍ម៉ូតូទឹកជាច្រើនបានមកជួបជុំគ្នា។ ព្រឹត្តិការណ៍នេះជួយធ្វើឲ្យ បេ អហ្វ ឡៃថ៍ ក្លាយជាគោលដៅសំខាន់សម្រាប់កីឡាលើទឹកផង ជួយទាក់ទាញអ្នកទស្សនាមកពីជុំវិញពិភពលោកផង និងជំរុញសហគមន៍កីឡាលើទឹកឲ្យកាន់តែរីកចម្រើនផង។ យើងប្តេជ្ញាធ្វើឲ្យខេត្តព្រះសីហនុក្លាយជាមជ្ឈមណ្ឌលសកលសម្រាប់ដំណើរផ្សងព្រេងលើទឹក និងការរៀបចំព្រឹត្តិការណ៍កាន់តែធំ និងកាន់តែប្រសើរនាពេលអនាគត។» លោកបានបន្ថែមដូច្នេះ។
ចូលរួមជាមួយ សហគមន៍ម៉ូតូទឹក ដែលកំពុងរីកចម្រើនដោយ បេ អហ្វ ឡៃថ៍ អេនធើធេនម៉ិន ហើយបន្តតាមដានភាពរំភើបនៃបទពិសោធន៍ទៅកាន់អ្នកជំនាន់ក្រោយទៀត និងសូមតាមដាននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់ព័ត៌មានថ្មីៗអំពី Jetski Masters 2025 និងព្រឹត្តិការណ៍នាពេលខាងមុខថែមទៀតផង៕
អំពីក្រុមហ៊ុន បេ អហ្វ ឡៃថ៍ អេនធើធេនម៉ិន៖
បេ អហ្វ ឡៃថ៍ អេនធើធេនម៉ិន ជាក្រុមហ៊ុនបដិសណ្ឋារកិច្ច និងគ្រប់គ្រងទ្រព្យសកម្មឈានមុខមួយនៅក្នុងប្រទេសកម្ពុជាដែលនៅពីក្រោយមជ្ឈមណ្ឌលកម្សាន្ត និងកន្លែងសម្រាកលម្ហែកាយដ៏ពេញនិយមបំផុតមួយ ក្នុងក្រុងព្រះសីហនុដែលបណ្តុំទៅដោយសេវាកម្មជាច្រើនដូចជា៖ Summer Bay Beach Club & Cabins by Preference, Sihanoukville Adventure Club, Nitro Kart Circuit, Flymax Reverse Bungee និងបានបើកដំណើរការ Sihanoukville Marina Club ថ្មីៗនេះផងដែរ។ ក្រុមហ៊ុន នេះដំណើរការប្រមូលផ្តុំដ៏ច្រើនបែបយ៉ាងនៃសេវាកម្មកម្សាន្តក្នុងផែនការអភិវឌ្ឍនៃក្រុមហ៊ុនមេរបស់ បេ អហ្វ ឡៃថ៍ ស្ថិតក្នុងក្រុងរាម ធ្វើឱ្យមានកំណើនភ្ញៀវទេសចរ ក្នុងខេត្តព្រះសីហនុតាមរយៈការផ្តល់ជូននូវសេវាកម្មដ៏ល្អឥតខ្ចោះ ចំពោះសេវាកម្មទៅកាន់អតិថិជន ប្រកបដោយការចងចាំដ៏ល្អដែលមិនអាចបំភ្លេចបាន ។
Press Contact
Paula Yous Partnerships & PR Manager +855 (0) 81 662 097 [email protected]