ទីស្តីការគណៈរដ្ឋមន្ត្រី ចេញលិខិតជម្រាបជូនគំរូថ្មី នៃព្រះបរមឆាយាល័ក្ខណ៍ សម្រាប់ដាក់តាំងតាមក្រសួង ស្ថាប័ន និងប្រើប្រាស់ជាទូទៅ

សង្គម​ និង​សេដ្ឋកិច្ច

ទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចេញលិខិតជម្រាបជូនដល់ ឯកឧត្តម លោកជំទាវ ប្រធានក្រុមប្រឹក្សា អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត អំពីគំរូថ្មី នៃព្រះបរមឆាយាល័ក្ខណ៍ ចំនួន ៣ច្បាប់។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមលិខិតខាងលើ ព្រះបរមឆាយាល័ក្ខណ៍ ចំនួន ៣ច្បាប់ សម្រាប់ដាក់តាំងតាមក្រសួង ស្ថាប័ន និងប្រើប្រាស់ជាទូទៅ រួមមាន៖

១. ព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណាព្រះអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

២.ព្រះបរមឆាយាល័ក្ខណ៍ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

៣.ព្រះបរមឆាយាល័ក្ខណ៍ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។