លោកឧកញ៉ា ឡាង ទីលាង អគ្គនាយក Tyleang Group នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឈ្នះពានរង្វាន់អ្នកដឹកនាំឆ្នើមប្រចាំតំបន់អាស៊ាន ឆ្នាំ២០២៤ “GREAT ASEAN CSR LEADER AWARD 2024” ដែលបានរួមចំណែក ជួយដល់កិច្ចការងារសង្គម។
ពានរង្វាន់សហគ្រិនឆ្នើមតំបន់អាស៊ាននេះ ត្រូវបានបង្កើតឡើង និងប្រគល់ជូនដល់បុគ្គល ដែលបានរួមចំណែកជួយអភិវឌ្ឈន៍ដល់សហគមន៍ ឬប្រជាជនក្នុងតំបន់។ ជាក់ស្តែង កន្លងមក លោកឧកញ៉ា បានផ្តល់ជាវ៉ាក់សាំងការពារកូវិត១៩ អណ្តូងទឹក គ្រឿងឧបភោគបរិភោគ បង្គោលភ្លើងសឡាបំភ្លឺតាមដងផ្លូវ ដាំដើមឈើ ភ្ជាប់ប្រព័ន្ធទឹក-ភ្លើងរដ្ឋចូល មូលដ្ឋាន និងសកម្មភាពមនុស្សធម៌ជាច្រើនទៀត ។
លើសពីនេះ បេក្ខភាពដែលឈ្នះ ពានរង្វាន់ដ៏កម្រនេះ ក៏ត្រូវមាន សកម្មភាពគ្រាំទ្រ និងទទួលខុសត្រូវលើផ្នែក បរិស្ថាន សង្គម និងអភិបាលកិច្ចល្អ ព្រមទាំងមានថ្វីដៃឆ្នើម ដឹកនាំអាជីវកម្មឱ្យទទួលបានជោគជ័យ មានគំនិតផ្តួចផ្តើម ច្នៃប្រឌិតខ្ពស់ ជួយដល់សង្គមជាតិតាមប្រភេទមុខជំនួយរបស់ខ្លួនផងដែរ។
គណៈកម្មការវាយតម្លៃ ពានរង្វាន់ បានលើកឡើងថា៖ «ការទទួលបានពានមួយនេះ មិនងាយស្រួលនោះទេ គឺមានបេក្ខភាព ចូលរួមប្រមាន ៣,៧៦០នាក់ មកពី ៣៩ប្រទេស ផ្សេងៗគ្នា ដើម្បីឆ្លងកាត់ការវាយតម្លៃ និងជម្រុះ ជាច្រើនដំណាក់កាលហើយចុងក្រោយនៅសល់ បេក្ខភាពត្រឹមតែ ៦០នាក់ មកពី ១៩ប្រទេស ប៉ុណ្ណោះ ដែលទទួលបានពានក្នុងកម្មវិធីនេះ ។
ឆ្លៀតក្នុងឱកាសនេះ លោកឧកញ៉ា ឡាង ទីលាង អគ្គនាយក Tyleang Group ក៏សូមថ្លែងអំអរគុណ ដល់គណៈកម្មការ ដែលបានជ្រើសរើស រូបលោកឧកញ៉ាផ្ទាល់ ក៏ដូចជា បុរី ទីលាង ទទួលពាននេះ ព្រោះក្នុងគម្រោងបុរី ទីលាង បណ្តុះដោយឃ្លាំងឧស្សាហកម្ម មិនលិចទឹក មានហេដ្ឋារចនាសម្ព័នគ្រប់គ្រាន់ សន្តិសុខសុវត្តិភាព បានបង្កើតឱកាសអាជីវកម្មជូនដល់អតិថិជន បានទាំងការរស់នៅ និងមានឱកាសវិនិយោគជាដៃគូសហការណ៍ ជាមួយម្ចាស់អាជីវកម្មដែលមានស្រាប់ក្នុងគម្រោងមានដូចជា៖ ក្លឹបហាត់ប្រាណ ,ម៉ាត, សាលារៀន, ហាងការហ្វេ ទៀតផង៕