ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ប្រកាសបញ្ចុះតម្លៃ ២០ % សម្រាប់យានយន្តគ្រប់ប្រភេទ ក្នុងឱកាសបុណ្យអុំទូក

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា រាល់ការធ្វើដំណើរផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុបញ្ចុះតម្លៃ ២០ % ក្នុងឱកាសបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤  បានឱ្យដឹងថា ដើម្បីចូលរួមអបអរសាទរនៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងបញ្ចុះតម្លៃ ២០% សម្រាប់ យានយន្តគ្រប់ប្រភេទដែលធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ រយៈពេល ៣ថ្ងៃ គិតចាប់ពី ថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

ទន្ទឹមនឹងនេះ ចំពោះយានយន្តដឹកទំនិញធុនធ្ងន់ដែលមានទម្ងន់ផ្ទុកលើសពី១០តោនឡើងទៅ ការបញ្ចុះតម្លៃត្រូវបានរក្សាដដែលទៅតាមម៉ោងកំណត់ដូចខាងក្រោម៖ចាប់ពីម៉ោង ៨:០០នាទី ដល់ម៉ោង ២០:០០នាទី ទទួលបានការបញ្ចុះតម្លៃ ៤០% ចាប់ពីម៉ោង ២០:០០នាទី ដល់ ម៉ោង ៨:០០នាទី បញ្ចុះតម្លៃ ៦០% ដើម្បីរក្សាអាយុជីវិត និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានជាអតិបរមា។

បន្ថែមពីនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏សូមយកឱកាសនេះសំណូមពរដល់សាធារណជន និង អ្នកប្រើប្រាស់ផ្លូវទាំងអស់ អ្នកប្រើប្រាសផ្លូវទាំង សូមបើកបរដោយការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាផងដែរ៕