ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងអ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ ជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន

ជុំវិញ​ឧកញ៉ា

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង អ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ ជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នីតិកាលទី៥ មានឋានៈស្មើ ទេសរដ្ឋមន្ត្រី នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ ជាសហស្ថាបនិកក្រុមហ៊ុន អាយអិនជី ហូលឌីង ជាមួយអ្នកឧកញ៉ា លឹម រស់ និងឧកញ៉ា លឹម ប៊ុនសួរ ដែលបានបង្កើតឡើង នៅឆ្នាំ២០០៥។ បច្ចុប្បន្ន ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយនៅកម្ពុជាមួយនេះ កំពុងអភិវឌ្ឍគម្រោងធំៗលើទីតាំង៤ សំខាន់ៗគឺ ភាគខាងត្បូងរាជធានីភ្នំពេញ ភាគខាងកើតរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។

សូមជម្រាបថា អ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ ប្រធានអគ្គនាយក ក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings) ត្រូវបានព្រះមហាក្សត្រផ្តល់គោមរងារ «អ្នកឧកញ៉ា» កាលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣។ អ្នកឧកញ៉ា ក៏បានទទួលគ្រឿងឥស្សរិយយស «ជាតូបការ» ពីព្រះមហាក្សត្រ និងបំពាក់ដោយផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣៕