សមាគមឧកញ៉ាកម្ពុជា សហការរៀបចំកម្មវិធី «ជំនួបផ្គូផ្គងធុរកិច្ចរវាងសមាគមឧកញ៉ាកម្ពុជា និងសមាគមជប៉ុន-កម្ពុជា ២០២៤»

សមាគមឧកញ៉ាកម្ពុជា

សមាគមឧកញ៉ាកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកានេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី «ជំនួបផ្គូផ្គងធុរកិច្ចរវាងសមាគមឧកញ៉ាកម្ពុជា និងសមាគមជប៉ុន-កម្ពុជា ២០២៤» ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៩ និងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីបើកជំនួបធុរកិច្ចដ៏មានសារៈសំខាន់នេះ នឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅសណ្ឋាគារ ភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា និងឧកញ៉ា រួមទាំងធុរជនកម្ពុជា-ជប៉ុនដែលមានចំនួនសរុបប្រមាណជា ១២០រូប។

សូមជម្រាបថា ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ គឺជាកិច្ចសហការគ្នាលើកដំបូងរវាងសមាគមទាំងពីរ ក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងល្អរវាងសមាជិក នៃសមាគមទាំងពីរ និងផ្តល់ឱកាសដល់ធុរជនកម្ពុជា-ជប៉ុន អាចកសាងទំនាក់ទំនង ក៏ដូចជាការបន្តសិក្សាស្វែងយល់គ្នា សម្រាប់កិច្ចសហប្រតិបត្តិការធុរកិច្ច និងវិនិយោគនៅកម្ពុជា តាមវិស័យដែលមានសក្តានុពល៕