ត្រឹមរយៈពេល ៥ឆ្នាំ នៃប្រតិបត្តិការនៅលើទៅផ្សារកម្ពុជានិងការទទួលបានទំនុកចិត្ដខ្ពស់ពីអតិថិជនលើសេវាកម្មបញ្ញើរ និងសេវាកម្ចី របស់ធនាគារ ជីប ម៉ុង។ ធនាគារ ជីប ម៉ុង កំពុងបន្តគន្លងជោគជ័យដូចក្រុមហ៊ុន ជីប ម៉ុង ដែលលូតលាស់តាំងពីឆ្នាំ1982 ធនាគារ ជីប ម៉ុង យល់ច្បាស់អំពីទីផ្សារនៅកម្ពុជា និងតម្រូវការហិរញ្ញវត្ថុផ្សេងៗរបស់អតិថិជនគ្រប់រូប។
ម្ចាស់ភាគហ៊ុនរបស់ ធនាគារ ជីប ម៉ុង ទៀតសោត សុទ្ធតែជាសហគ្រិនឆ្នើម និងជាប្រតិបត្តិករវៃឆ្លាតប្រកបដោយផែនការយុទ្ធសាស្ត្រនិងចក្ខុវិស័យវែងឆ្ងាយ ក៏ដូចជាមានបទពិសោធន៍ពេញលេញលើការដឹកនាំគ្រប់ពហុពាណិជ្ជកម្មរបស់ ក្រុមហ៊ុន ជីប ម៉ុង ឱ្យដំណើរការដោយជោគជ័យមានកេរ្តិ៍ឈ្មោះល្បីល្បាញគួរឱ្យទុកចិត្តបំផុតពីសំណាក់អតិថិជនគ្រប់ទិសទី អស់រយៈពេលជាង ៤០ឆ្នាំ កន្លងមកហើយនៅកម្ពុជា។
ធនាគារ ជីប ម៉ុង ក៏កំពុងផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដ៏ឆ្លាតវៃ ជួយជ្រោមជ្រែងក្តីស្រមៃរបស់អាជីវករនៅគ្រប់វិស័យ ពង្រីកអាជីវកម្មបានជោគជ័យ និងគង់វង្សទៅមុខតាមរយៈសេវាកម្ចីអាជីវកម្មខ្នាតតូច និងមធ្យម ក្នុងអត្រាការប្រាក់ ០.៧២% ក្នុងមួយខែនិងមានភាពបត់បែន ។ ចំនួនប្រាក់បញ្ញើសន្សំនៅធនាគារ ជីប ម៉ុង ក៏បន្តកើនឡើងជាលំដាប់ ដែលបង្ហាញយ៉ាងច្បាស់ពីប្រជាប្រិយភាព និងជំនឿទុកចិត្តយ៉ាងខ្លាំងខ្លាពីសំណាក់អតិថិជនគ្រប់ៗរូប។
ក្រៅពីដើមទុនចុះបញ្ជីកើនឡើងដល់ ១៣៥លានដុល្លារអាមេរិក ក្នុងរយៈពេលត្រឹម ៥ឆ្នាំ រួមទាំងកំណើនប្រាក់បញ្ញើ និងការផ្ដល់កម្ចីប្រកបដោយភាពបត់បែន ធនាគារ ជីប ម៉ុង ក៏បានបង្កើតសមិទ្ធិផលដ៏លេចធ្លោរ រួមមាន៖ ការឈ្នះពានរង្វាន់ជាធនាគារ ដែលផ្ដល់សេវាកម្មអតិថិជនល្អបំផុតឆ្នាំ 2024 ដោយទស្សនាវដ្ដី World Economic និងពានរង្វាន់ ធនាគារឌីជីថល ដែលមានការរីកចម្រើនលឿនជាងគេបំផុតនៅកម្ពុជា ឆ្នាំ2024 ដោយ Global Brand Award 2024 របស់ទស្សនាវដ្ដី Global Brands។
ធនាគារ ជីប ម៉ុង ធនាគារឈានមុខ និងគួរឱ្យទុកចិត្ត ចាក់គ្រឹះយ៉ាងរឹងមាំ ដើរតាមគន្លងជោគជ័យរបស់ក្រុមហ៊ុន ជីប ម៉ុង តាំងពីឆ្នាំ1982 ប្ដេជ្ញាបន្តផ្ដល់ជូនអតិថិជននូវសេវាកម្មធនាគារ និងតម្រូវការហិរញ្ញវត្ថុរាប់រយឆ្នាំនៅក្នុងទីផ្សារប្រទេសកម្ពុជា។
ធនាគារ ជីប ម៉ុង គឺពិតជាស័ក្តិសម ជាធនាគារ ដៃគូដ៏គួរឱ្យជឿជាក់បំផុតនៅកម្ពុជា៕