វប្បធម៌នៃចែករំលែក ខ្មែរ ប៊ែវើរីជីស ឧបត្ថម្ភ ទឹកពិសាកម្ពុជានិងភេសជ្ជៈ ដល់ក្រសួងមុខងារសាធារណៈត្រៀមរៀបចំការប្រលងជ្រើសមន្ត្រីរាជការស៊ីវិល

កម្សាន្ត

ភ្នំពេញ៖ យល់ដឹងពីទុក្ខធុរៈ ក្នុងនាមជាខ្មែរដូចគ្នា និងស្មារតីវប្បធម៌នៃការចែករំលែក ខ្មែរ ប៊ែវើរីជីស បានបន្តឧបត្ថម្ភ ទឹកពិសាកម្ពុជា និងភេសជ្ជៈ ចំនួន ២,១០០កេស ជូនដល់ក្រសួងមុខងារសាធារណៈ ដើម្បីត្រៀមសម្រាប់ប្រើប្រាស់ក្នុងការប្រលងជ្រើសរើសមន្រ្តីរាជការស៊ីវិល នាពេលឆាប់ៗខាងមុខនេះ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រោមស្មារតីផ្ដល់ត្រលប់ទៅសង្គមវិញរបស់ ខ្មែរ ប៊ែវើរីជីស កាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤  ក្រោមវត្តមានដ៏ខ្ពស់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងចូលរួមដោយ អ្នកឧកញ៉ា លាង ម៉េង និងក្រុមការងារ បានចុះផ្ទាល់ដល់ក្រសួងមុខងារសាធារណៈ ដើម្បីធ្វើការសំណេះសំណាល និងចូលរួមពិធីប្រគល់-ទទួល ទឹកពិសាកម្ពុជា និងភេសជ្ជៈ។

គួររំឮកដែរថាការឧបត្ថម្ភ ទឹកពិសាកម្ពុជា និង ភេសជ្ជៈ ដល់ក្រសួងមុខងារសាធារណៈនេះ មិនមែនជាលើកទី១ទេ ដោយកាលពីខែ កក្កដាកន្លងទៅនេះ ខ្មែរ ប៊ែវើរីជីស ក៏បានឧបត្ថម្ភភេសជ្ជៈ និង ទឹកពិសាកម្ពុជា ចំនួន ២,២៥០កេស ជូនដល់ក្រសួងផងដែរ ក្នុងកំឡុងពេលនៃការរៀបចំការប្រឡងជ្រើសរើសគ្រូបង្រៀនបឋមសិក្សា។

ការបន្តឧបត្ថម្ភជាហូរហែនេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីទំហំនៃទឹកចិត្តសប្បុរស ជួយគ្នាទៅវិញទៅមករបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាល និងថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ ក្នុងការលើកកម្ពស់សមត្ថ​ភាព ប្រសិទ្ធភាព និង សមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ។ ជាពិសេស នេះ ជាកាយវិការបង្ហាញនូវវប្បធម៌ចែករំលែក និងផ្ដល់ត្រលប់ទៅកាន់សង្គមវិញយ៉ាងពិតប្រាកដ ក្នុងនាមជាក្រុមហ៊ុនដែលបង្កើតឡើងដោយសហគ្រិនខ្មែរ៕