ជប៉ុន គ្រោងអនុម័តលើកញ្ចប់ជំនួយជិត ៩០ពាន់លានដុល្លារ ដើម្បីជំរុញសេដ្ឋកិច្ចជាតិ

អន្តរជាតិ

ប្រទេសជប៉ុន កាលពីថ្ងៃពុធ ទី២០ ខែវិច្ឆិកកន្លងទៅ បានប្រកាសថាខ្លួនគ្រោងនឹងអនុម័តទៅលើកញ្ចប់ថវិកាថ្មីដែលមានតម្លៃរហូតដល់ទៅ ៨៧ពាន់លានដុល្លារ ដើម្បីជួយទប់ស្កាត់ផលប៉ះពាល់ពីការកើនឡើងថ្លៃទំនិញ​ និងជំរុញសេដ្ឋកិច្ចជាតិ។ នេះបើតាមាករចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កញ្ចប់ថវិកាដ៏ច្រើននេះ គ្រោងនឹងត្រូវអនុម័តដោយគណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba នៅថ្ងៃសុក្រខាងមុខ បន្ទាប់ពីទទួលបានការបោះឆ្នោតគំាទ្ររួចរាល់ពីសំណាក់សមាជិកសភា មកពីគ្រប់គណបក្សទាំងអស់។

គួរឲ្យដឹងដែថា ក្នុងចំណោមកញ្ចប់ថវិកា ៨៧ពាន់លានដុល្លារនេះ នឹងត្រូវបែងចែកទៅកាន់ផ្នែកជាច្រើន រួមទាំងការបង្កើនប្រាក់ឧបត្ថម្ភ ការលើកលែងពន្ធលើប្រាក់ចំណូល និងការបញ្ចុះតម្លៃពន្ធលើប្រេងសាំង ដែលត្រូវបានចាត់ទុកថាជាអាទិភាពសំខាន់។

ជាងនេះទៅទៀត កញ្ចប់ជំនួយនេះ ក៏នឹងត្រូវបានប្រើប្រាស់សម្រាប់ការផ្តល់ប្រាក់ឧបត្ថម្ភផ្ទាល់ទៅកាន់ពលរដ្ឋផងដែរ ដូចជាការផ្តល់ទឹកប្រាក់ចំនួន ៣០ ០០០យ៉េន (១៩៣ដុល្លារ) ទៅកាន់គ្រួសារដែលមានប្រាក់ចំណូលទាប និងចំនួន ២០ ០០០យ៉េន សម្រាប់សម្រាប់គ្រួសារដែលមានកូនក្នុងបន្ទុកច្រើន។

ជម្រាបជូនផងដែរថា សភាជប៉ុន នឹងចាប់ផ្តើមបើកការពិភាក្សានៅខែក្រោយ ដើម្បីអនុម័តទៅលើថវិកាបន្ថែមទៀត ក្នុងការផ្តល់មូលនិធិដល់កញ្ចប់ជំនួយ ដែលត្រូវបានគេរាយការណ៍ថាមានតម្លៃសរុបប្រហែល ១៣,៥ទ្រីលានយ៉េន៕