អ្នកឧកញ៉ា គិត ម៉េង ដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំ “កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥”

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំ “កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ២០២៥” ដោយមានការអញ្ជើញចូលរួមពីប្រធានសភាពាណិជ្ជអន្តរជាតិ និងសមាគមពាណិជ្ជកម្មនៅកម្ពុជា និងភាគីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមសេចក្តីប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំនេះ បានលើកយករបៀបវារៈសំខាន់ៗមកពិភាក្សា រួមមាន៖ ១.ការកំណត់មូលបទនៃកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ២០២៥ ២.ការជ្រើសរើសប្រធានបទពិភាក្សា ៣.ការអញ្ជើញឥស្សរជនជាន់ខ្ពស់ ៤.ការអញ្ជើញវាគ្មិន ៥.ការត្រៀមលក្ខណៈភស្តុភារ ៦.ផែនការថវិកាទ្រទ្រង់ ៧.ការរៀបចំជំនួបពាណិជ្ជកម្ម និង ៨.ផ្សេងៗ។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានកម្ពុជា ឆ្នាំ២០២៥ ដែលសហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា និងសភាពាណិជ្ជកម្មអន្តរជាតិ និងសមាគមពាណិជ្ជកម្មនៅកម្ពុជានិងអាស៊ាន នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ និងថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២៥ ក្រោមមូលបទ “ជំរុញការតភ្ជាប់អាស៊ាន មនុស្ស ហេដ្ឋារចនាសម្ព័ន្ធនិងពាណិជ្ជកម្ម”៕