បុរី វិមានសំណាង ស្ថិតនៅលើមហាវិថីឈ្នះឈ្នះ មានចម្ងាយ២៥០០ម៉ែត្រពីក្រសួងដែនដីនិងនគររូបណីយកម្ម និងបានសាងសង់នៅលើផ្ទៃដី២៥ហិកតា ដែលបានរក្សាទុកព្រែកធម្មជាតិក្នុងគម្រោងប្រវែងជិត១ពាន់ម៉ែត្រនិងរួមផ្សំជាមួយនឹងសួនច្បារជិត១ហិកតា។
បុរី វិមានសំណាង សុទ្ធសឹងជាវីឡាទោលដាច់ពីគ្នាបង្ហាញពីការរស់នៅបែបឯកជនភាព និងរស់នៅជាមួយនិងធម្មជាតិយ៉ាងសំបូរបែប ដូចជា សួនច្បារចម្រុះពណ៍ ជាពិសេសមានព្រែកធម្មជាតិព័ទ្ធជុំវិញ មានខ្យល់អាកាសល្អបរិសុទ្ធ ផ្ដល់នូវការរស់នៅដែលប្រកបដោយផាសុកភាព។
មិនត្រឹមតែប៉ុណ្ណេះ បុរី វិមានសំណាង បានផ្តោតសំខាន់ទៅលើភាពងាយស្រួលក្នុងការរស់នៅរបស់អតិថិជនជាចម្បង កាន់តែមានភាពងាយស្រួលក្នុងការរស់នៅសម័យទំនើបនេះ ជាមួយនឹងការរចនាឡើងដោយភ្ជាប់មកនឹងបន្ទប់ហាត់ប្រាណបែបឯកជន ហើយម្ចាស់ផ្ទះអាចចំណាយពេលវេលាផ្ទាល់ខ្លួនរបស់លោកអ្នក ដោយគ្មានការរំខានអ្វីឡើយ។
ក្រោមការវិនិយោគពីលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង បុរី វិមានសំណាង មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេងកីឡា ផ្លូវធំ ដើមឈើច្រើន និងព្រែកធម្មជាតិស្មើជិត ៤០% នៃផ្ទៃដីសរុបសាកសមបំផុត សម្រាប់គ្រួសារអភិជនកម្ពុជាស្នាក់នៅប្រចាំថ្ងៃ។
គូរជម្រាបជូនផងដែរថា សម្រាប់វីឡាប្រណិតក្នុង បុរី វិមានសំណាង មានចំនួនបួនប្រភេទ ដូចជា៖ វីឡាឃីង បែរទៅមាត់ទឹក មានបន្ទប់គេង៧ បន្ទប់ទឹក៨ បន្ទប់ទទួលភ្ញៀវ២ និងចំណតឡាន៤។ វីឡាឃ្វីន មានបន្ទប់គេង៦ បន្ទប់ទឹក៧ បន្ទប់ទទួលភ្ញៀវ២ និងចំណតឡាន២។ វីឡាព្រីន មានបន្ទប់គេង៥ បន្ទប់ទឹក៦ បន្ទប់ទទួលភ្ញៀវ១ និងចំណតឡាន២ និងវីឡាចុងក្រោយជាវីឡា រ៉ូយ៉ាល់ ដែលមានទំហំធំជាងគេ មានបន្ទប់គេង១០ បន្ទប់ទឹក១២ បែរមុខទៅមាត់ព្រែកធម្មជាតិ ជាមួយនឹងសម្រស់ធម្មជាតិដ៏ស្រស់ស្រាយនៅភាគខាងជើងរាជធានីភ្នំពេញ។
លោក លោកស្រីអាចចាប់ផ្តើមការរស់នៅបែបថ្មីជាមួយនឹង បុរី វិមានសំណាង ដែលមានទីតាំងនៅលើមហាវិថីឈ្នះឈ្នះ សូមចុចលើតំណងលីង៖ http://bit.ly/49fmBkB ឬសូមទំនាក់ទំនងលេខទូរស័ព្ទលេខ 𝟎𝟏𝟏 𝟔𝟐 𝟔𝟕𝟖𝟗 កាន់មកក្រុមការងារផ្នែកលក់របស់ បុរី វិមានសំណាង ឥឡូវនេះ៕