លោកឧកញ៉ា លាង ពៅ (ភីតធើ)ប្រធានក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ស៊ីមេន និងលោកជំទាវ គឹម ចាន់ថា អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង អុិនដាស្ទ្រីស៍ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ បានរៀបចំកម្មវិធី ជប់លៀង Camel Wonder Night ជូនដល់ដៃគូម្ចាស់ដេប៉ូចែកចាយស៊ីម៉ងត៍អូដ្ឋ ទូទាំងខេត្តកំពត ដើម្បីជាការថ្លែងអំណរគុណ និងអបអរសាទរ ដល់ម្ចាស់ដេប៉ូទាំងអស់ ដែលបន្តភាពរីកចម្រើន ជាមួយក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ស៊ីមេន ។
ថ្លែងក្នុងកម្មវិធីជប់លៀងដ៏ឱឡារឹកនោះ លោកឧកញ៉ា លាង ពៅ (ភីតធើ) សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូនម្ចាស់ដេប៉ូទាំងអស់ ដែលផ្ដល់ទំនុកចិត្ត និងបន្តសហការ ជាមួយក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ស៊ីមេន តាំងពីដើម រហូតមកដល់បច្ចុប្បន្ន និងបន្តរីកចម្រើន ទៅថ្ងៃអនាគត ជាមួយគ្នា។
លោកឧកញ៉ា បញ្ជាក់បន្ថែមថា ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ស៊ីមេន មិនត្រឹមតែ ផលិតស៊ីម៉ងត៍ក្នុងស្រុក ដែលមានគុណភាពខ្ពស់ ចែកចាយនៅលើទីផ្សារពាសពេញប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ស៊ីមេន ដែលមានក្រុមហ៊ុន ជីប ម៉ុង គ្រុប ជាក្រុមហ៊ុនមេ និង មានម្ចាស់ភាគហ៊ុនធំជាជនជាតិខ្មែរមួយនេះ តែងតែចូលរួមយ៉ាងសកម្មក្នុងកិច្ចការងារសង្គម និងធនធានមនុស្សនៅកម្ពុជា។
ក្នុងកម្មវិធី ជប់លៀង Camel Wonder Night ជូនដៃគូសហការនេះដែរ ក៏មានការចាប់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ រួមទាំងប្រូម៉ូតសិនពិសេសពីផលិតផល ស៊ីម៉ងត៍អូដ្ឋ និងគ្រឿងសំណង់ របស់ក្រុមហ៊ុន ជីប ម៉ុង ជូនដល់បងប្អូនម្ចាស់ដេប៉ូ ដែលជាដៃគូសហការផងដែរ។
សូមជម្រាបជូនថា ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ស៊ីមេន ខបភើរេសិន ត្រូវបានបង្កើតឡើងនៅចុងឆ្នាំ២០១៥ ក្រោមការវិនិយោគរួមគ្នារវាងក្រុមហ៊ុន ជីប ម៉ុង គ្រុប និងក្រុមហ៊ុន ស៊ីយ៉ាម ស៊ីធី ស៊ីមេន (SCCC) នៃព្រះរាជាណាចក្រថៃ។ ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ប្រើប្រាស់ម៉ាស៊ីន និងបច្ចេកវិទ្យាសុទ្ធតែទំនើបចុងក្រោយបង្អស់មកពីសហគមអឺរ៉ុប និងធានាបានយ៉ាងប្រាកដនូវផលិតផលស៊ីម៉ងត៍ ដែលមានគុណភាពខ្ពស់ ហើយជាពិសេសនោះ ក្រុមហ៊ុនមួយនេះ បានគិតគូយ៉ាងដឹតដល់បំផុតពីផលប៉ះពាល់បរិស្ថាន តាមរយៈសកកម្មភាពនៃការព្យាយាមកាត់បន្ថយការបំភាយឧស្ម័នកាបូនិកឲ្យមកនៅទាបបំផុតតាមដែលអាចធ្វើទៅបាន ហើយជំនួសមកវិញនូវការប្រើប្រាស់ថាមពលកកើតឡើងវិញ។
ផលិតផលស៊ីម៉ងត៍អូដ្ឋ របស់ក្រុមហ៊ុន ជីប ម៉ុង មានលក់គ្រប់ដេប៉ូចែកចាយគ្រឿងសំណង់ទូទាំងប្រទេសកម្ពុជា រឺទំនាក់ទំនងសម្រាប់ពត៏មាន បន្ថែមតាមរយៈលេខទូរស័ព្ទ 089 810 810 រឺ Facebook ផ្លូវការរបស់ស៊ីម៉ងត៏អូដ្ឋផ្ទាល់៕