គុយ លី ដំបូងឡើយគ្រាន់តែជា អ្នកចូលចិត្តថតវីដេអូច្រៀងលើបណ្ដាញសង្គម បន្ទាប់ពីទំនេរការងារជាកម្មករចិញ្ចឹមបង្គា ក៏ដូចជាសំណង់ នៅប្រទេសថៃ ប៉ុន្តែវីដេអូរបស់តារាចម្រៀងពលករលើបណ្ដាញសង្គមរូបនេះ ទទួលបានការចាប់អារម្មណ៍ជាខ្លាំងទាំងនៅប្រទេសកម្ពុជា ក៏ដូចជានៅប្រទេសថៃ ហើយឈានដល់បណ្ដាពលករផ្សេងទៀតដែលធ្វើការងារនៅក្រៅប្រទេស។ អាចថា លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ក៏ជាFans ម្នាក់ដែលគាំទ្រគុយ លី ផងដែរ រហូតដល់លោកមានចិត្តអាណិតបានហៅ គុយ លី មករស់នៅផ្ទះ ព្រមទាំងឲ្យកាន់ការងារធំៗ ថែមទៀតផង។ គិតមកដល់បច្ចុប្បន្ននេះ គុយលី បានមករស់នៅធ្វើការងារផ្ទះលោកឧកញ៉ា ឡេង ណាវ៉ាត្រាជិត៤ឆ្នាំមកហើយ។
មុននេះបន្តិច គុយលីបានរំលឹករឿងទាំងនោះ មុនឈានដល់ជីវិតលោកជោគជ័យដូចបច្ចុប្បន្ន។ គុយលី បានសរសេររៀបលើផេកផ្លូវការរបស់លោបែបនេះថា (អូសចុះអូសឡើងឃើញវីដេចាស់ៗ របស់ខ្លួនឯងបានដឹងថាសម្រស់គុយលី យ៉ាងណា!
វីដេអូទាំងនេះហើយធ្វើឲ្យខ្ញុំមានឱកាសបានស្កាល
បងឧកញ៉ា ឡេង ណាវ៉ាត្រា
ខ្ញុំមិនដែលគិតថាខ្លួនឯងមានថ្ងៃនេះទេ។
អរគុណបងឧកញ៉ា ដែលបានផ្ដល់ឱកាស
ផ្ដល់អ្វីគ្រប់យ៉ាងដល់ប្អូន
បងស្រលាញ់ប្អូនដូចជាបងប្អូនបង្កើត
ទោះខ្ញុំនឹងបងឧកញ៉ា
មិនជាប់សាច់ឈាមគ្នាក្ដី
ប៉ុន្តែខ្ញុំចាក់ទុកជាបងដូចជាបងបង្កើតឪពុកបង្កើតអីចឹង។
ទទឹមគ្នានោះដែរខ្ញុំក៏សូមអរគុណបងប្អូនដែលស្រលាញ់គាំទ្រ
គុយលីរហូតមក
បើគ្មានបងប្អូនក៏គ្មានម្នាក់ឈ្មោះ
គុយលី ចម្រៀងពលករដល់សព្វថ្ងៃនេះដែរ។
សូមជូនពរបងប្អូនដែលស្រលាញ់សិល្បៈទាំងអស់
សូមឲ្យជោគជ័យល្បីឈ្មោះគ្រប់ៗគ្នា
ក្នុងនោះដែរសូមបងប្អូនដែលនិយមលេងលើបណ្ដាញសង្គម
សូមលេងអ្វីដោយមានការប្រុងប្រយ័ត្ន
ត្បិតអីបណ្ដាញសង្គមជាអាវុធមុនពីរ
ហាមប៉ះពាល់អ្នកដទៃ
សង្គមជាតិ
ប្រសិនបើយើងមិនបានជួយកុំបំផ្លាញអី
អរគុណ៕)
៕