ឥណ្ឌូណេស៊ី គ្រោងបង្កើនកញ្ចប់ថវិកាដល់ជាង ១៤០លានដុល្លារ ដើម្បីគាំទ្រលើវិស័យទេសចរណ៍

អន្តរជាតិ

រដ្ឋមន្ត្រីទេសចរណ៍ឥណ្ឌូណេស៊ី លោកស្រី Widiyanti Putri Wardhana បាននិយាយថា ក្រសួងគ្រោងនឹងស្នើបង្កើនកម្រិតថវិកាបន្ថែមដល់ចំនួន ២,២ទ្រីលានរូពៀ (ប្រហែល ១៤១លានដុល្លារ) ដើម្បីគាំទ្រដល់កម្មវិធីទេសចរណ៍ដែលជាវិស័យអាទិភាពរបស់ខ្លួន នៅឆ្នាំក្រោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយគណៈកម្មការទី៧ នៃសភាតំណាងឥណ្ឌូណេស៊ី នៅទីក្រុងហ្សាកាតា នាពេលថ្មីៗនេះ លោកស្រី Widiyanti បាននិយាយថា កញ្ចប់ថវិកាថ្មីនេះ នឹងត្រូវស្នើឡើង ដើម្បីបង្កើនពីចំនួនថវិកាពីមុន ដែលមានត្រឹមតែ ១,៤ទ្រីលានរូពៀប៉ុណ្ណោះ សម្រាប់ឆ្នាំ២០២៥។

ទន្ទឹមនឹងនេះ លោកស្រី Wardhana សង្កត់ធ្ងន់ទៀតថា ក្រសួងចាំចាប់ត្រូវស្នើសុំកញ្ចប់ថវិកាបន្ថែម សម្រាប់ឆ្នាំក្រោយ ខណ:ចំនួននេះ នៅតែទាបជាងខ្លាំង បើប្រៀបធៀបទៅនឹងកញ្ចប់ថវិកាដែលទទួលបានដល់ទៅជាង ៣,១ទ្រីលានរូពៀ នៅក្នុងឆ្នាំ២០២៤នេះ។

ជម្រាបជូនផងដែរថា ឥណ្ឌូណេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានទទួលបានទទួលភ្ញៀវទេសចរបរទេសសរុបជាង ១០ លាននាក់ នៅក្នុងរយ:ពេល ៩ខែដំបូងឆ្នាំនេះ ពោលគឺបានកើនឡើង ២០,២% បើធៀបទៅនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន៕