ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ ជាថ្ងៃប្រកាសជាសកលស្តីពីសិទ្ធិមនុស្សេ គឺជាឯកសារដែលត្រូវបានការពារ និងទទួលស្គាល់ទូទាំងពិភពលោក។ សិទ្ធិនីមួយៗក្នុងចំណោមសិទ្ធិមនុស្សជាមូលដ្ឋានទាំង៣០របស់យើង គឺមានសារៈសំខាន់ដូចៗគ្នា។
ទំព័រហ្វេសបុកអ្នកឧកញ៉ា គិត ម៉េង បានឲ្យដឹងថា ក្នុងឱកាសទិវាសិទ្ធិមនុស្សអន្តរជាតិនេះ ខ្ញុំសូមអបអរសាទរសិទ្ធិរៀបការ និងមានគ្រួសារ។ ខ្ញុំពិតជាមានសំណាងណាស់ដែលបានជួបភរិយាខ្ញុំ គឺលោកជំទាវ ម៉ៅ ចំណាន ហើយជាងនេះទៅទៀត ពួកយើងកាន់តែរីករាយដែលបានកសាងគ្រួសារដ៏គួរឱ្យស្រលាញ់ជាមួយគ្នា។
អ្នកឧកញ៉ា ម្ចាស់ក្រុមហ៊ុន រ៉ូយ៉ាគ្រុប ថ្លែងបន្តថា ខ្ញុំសូមជូនពរឱ្យអ្នកទាំងអស់គ្នា រីករាយក្នុងទិវាសិទិ្ធមនុស្សអន្តរជាតិ និងមានសុវត្ថិភាព!
ហើយអ្នកឧកញ៉ាបានចែករំលែកនូវសិទ្ធិ ៦យ៉ាងដូចខាងក្រោម៖
សិទ្ធិទទួលបានសុភមង្គលក្នុងជីវិតអាពាហ៍ពិពាហ៍។
មិត្តភក្តិ និងដៃគូជីវិត។ ប្តី និង ប្រពន្ធ។
សិទ្ធិក្នុងការកសាងគ្រួសារ។
សិទ្ធិរស់នៅជាមួយគ្នា និងរស់នៅជួបជុំគ្នា។
សិទ្ធិក្នុងការស្វែងរកសន្តិភាព សេចក្តីត្រេកអរ និងសុភមង្គលជាក្រុមគ្រួសារ។
សិទ្ធិ និងឯកសិទ្ធិ ដើម្បីរស់នៅដល់ចាស់ជាមួយគ្នា។