ពិធីប្រគល់ឧបត្ថម្ភនេះបានប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ ក្រោមកិច្ចសហការរវាងក្រុមហ៊ុន ស៊ីម៉ងត៍អូដ្ឋ ជីប ម៉ុង អ៊ិនស៊ី ជាមួយនឹង ក្រសួងរ៉ែ និងថាមពលក្រោមការអធិនបតីភាពរបស់ ឯកឧត្តម អ៊ឹង ឌីប៉ូឡា ប្រធានអគ្គនាយកដ្ឋានធនធានរ៉ែ។
គួរបញ្ជាក់ផងដែលថាក្រុមហ៊ុន ស៊ីម៉ងត៍អូដ្ឋជីប ម៉ុង អ៊ិនស៊ី មិនត្រឹមតែ ផលិតស៊ីម៉ងត៍ក្នុងស្រុក ដែលមានគុណភាពខ្ពស់ ចែកចាយនៅលើទីផ្សារពាសពេញប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុន ស៊ីម៉ងត៍អូដ្ឋ ជីប ម៉ុង អ៊ិនស៊ី ដែលមាន មានម្ចាស់ភាគហ៊ុនធំជាជនជាតិខ្មែរមួយនេះ តែងតែចូលរួមយ៉ាងសកម្មក្នុងកិច្ចការងារសង្គម វិស័យអប់រំ ក៏ដូចជាបង្កើនចំណេះដឹងដ៏មានអត្ថប្រយោជន៍ជាច្រើន ដល់ធនធានមនុស្សនៅកម្ពុជា។ ក្នុងឱកាសនេះផងដែរលោក លោក កាសេម ម៉ាក្រៃលើត នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន បានលើកឡើងថា ការចូលរួមឧបត្ថម្ភកុំព្យូទ័រយួរដៃ (Laptop) ១៥គ្រឿងនេះបានជួយលើកកម្ពស់ភាពជាអ្នកដឹកនាំសម្រាប់មនុស្សជំនាន់ថ្មី និងអ្នកបង្កើតថ្មីដើម្បីដើរតួនាទីយ៉ាងសំខាន់សម្រាប់អនាគតប្រទេសជាតិយើង លោកសង្ឃឹមយ៉ាងមុតមាំថា ឧបករណ៏ទាំងនេះនឹងជួយបើកផ្លូវនូវចំណេះដឹងថ្មីៗ គំនិត និងឳកាសជាច្រើន ដោយឆ្ពោះទៅកាន់ប្រភពឌីជីថល ដល់ប្អូនៗសិស្សានុសិស្ស និងអាចទទួលបានចំណេះដឹង និងជំនាញ លើសពីការសិក្សានៅ ក្នុងថ្នាក់រៀនមួយកម្រិតថែមទៀត។ បន្ថែមពីនេះ លោក កាសេម បានបញ្ជាក់ថា ក្រោមកិច្ចសហប្រតិបត្តិការរវាង ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន និងក្រសួងរ៉ែ និងថាមពល គឺជាឧទាហរណ៍ដ៏ល្អមួយដែលបង្ហាញពីរបៀបដែលវិស័យឯកជន និងរដ្ឋាភិបាលអាចធ្វើការជាដៃគូរ ដើម្បីប្រយោជន៍សហគមន៍ហើយ សម្ព័ន្ធភាពនេះមានគឺមានតម្លៃបំផុត លោកក៏រំពឹងថានឹងមានការសហការរួមគ្នាបន្ថែមទៀតដែលជាការចាប់ដៃ រួមគ្នារួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា នាពេលអនាគត។