រយៈពេល១១ខែ ឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គររកចំណូលបាន៤១លាន ៩០ម៉ឺន ៨៨៣៣ ដុល្លារអាមេរិក ពីការលក់បណ្ណទស្សនារមណីដ្ឋានអង្គរដល់ភ្ញៀវទេសចរបរទេស។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
គ្រឹះស្ថានអង្គរ បានឱ្យដឹងថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ មានអ្នកទេសចរអន្ដរជាតិ ១២ម៉ឺន ៤១៣៦នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានការកើនឡើងជាង២៧ភាគរយ ធៀបនឹងឆ្នាំ២០២៣ ដែលគិតជាទឹកប្រាក់ ៥លាន ៩២ម៉ឺន០៨៧២ដុល្លារអាមេរិក កើនឡើង២៦,៧៦ភាគរយ បើធៀបនឹងឆ្នាំ២០២៣។
ប្រភពដដែលបានបន្តថា បើគិតរយៈពេល១១ខែ ចាប់ពីខែមករា ដល់ខែដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរបរទេសទិញសំបុត្រចូលទស្សនាអង្គរមានចំនួន៨៩៨ ៣៣៩ នាក់ កើនឡើងជាង២៨ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ និងទទួលបានប្រាក់ចំណូលចំនួន ៤១លាន៩០ម៉ឺន ៨៨៣៣ ដុល្លារអាមេរិក កើនឡើងជាង២៨ភាគរយ បើធៀបនឹងឆ្នាំ២០២៣កន្លងទៅ៕