ម្ចាស់បុរី ចំណាន ថារី ទទួលបានគោរមងារ «អ្នកឧកញ៉ា»

ជុំវិញ​ឧកញ៉ា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យផ្តល់គោរមងារ ឧកញ៉ា អ៊ុល ចំណាន ម្ចាស់បុរី ចំណាន ថារី ស្ថិតនៅផ្លូវ២០០៤ រាជធានីភ្នំពេញ និងជាសមាជិកនៃសមាគមឧកញ៉ាកម្ពុជា ជា «អ្នកឧកញ៉ា» នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា អ៊ុល ចំណាន ជាប្រធានក្រុមប្រឹក្សាភិបាលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សិរីឧត្តម ភីអិលស៊ី (Serey Oudom Microfinance Plc.) និងជាម្ចាស់បុរី ចំណាន ថារី ព្រមទាំងជាសមាជិកសមាគមឧកញ៉ាកម្ពុជា។ លោកធ្លាប់ទទួលបានការត្រាស់បង្គាប់ផ្ដល់គោរមងារជា «ឧកញ៉ា» ដោយព្រះមហាក្សត្រ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/១១១៩/១៧៤៣ ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

សូមជម្រាបថា អ្នកឧកញ៉ា អ៊ុល ចំណាន បានបង្កើតគម្រោងបុរីនេះឡើង ដោយដាក់បញ្ចូលឈ្មោះរបស់លោក និងភរិយា (លោកស្រី ម៉ៅ ថារី) តែម្តងគឺ «បុរី ចំណាន ថារី» ហើយបុរីដែលស្ថិតនៅផ្លូវ ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញនេះ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២។ អ្នកឧកញ៉ា បានបង្កើតគ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី និងទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មមីក្រូ ហិរញ្ញវត្ថុ ពីធនាគារជាតិនៃកម្ពុជា ជាផ្លូវការ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥៕