ខ្សែរាជវង្សអារ៉ាប៊ីសាអូឌីតម្នាក់ ហ៊ានផ្តល់លុយ ៧០០លានដុល្លារ ដល់ Mike Tyson បើអាចផ្តួល Jake Paul ក្នុងការប្រកួតឡើងវិញ

អន្តរជាតិ

សមាជិកម្នាក់នៃខ្សែរាជវង្សរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវបានគេរាយការណ៍ថា នឹងផ្តល់ទឹកប្រាក់ដល់កីឡាករប្រដាល់កំពូល Mike Tyson ចំនួន ៧០០លានដុល្លារ ដើម្បីផ្តួលអតីតតារាយូធ្យូប Jake Paul នៅក្នុងការប្រកួតឡើងវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រំលឹកផងដែរថា ក្នុងការប្រកួតដ៏កក្រើកមួយដែលត្រូវបានចាក់ផ្សាយនៅលើ Netflix ទៅកាន់អ្នកទស្សនារាប់លាននាក់លើពិភពលោក កាលពីថ្ងៃទី១៥ ខែវិច្ឆិកាកន្លងទៅ​ បានបញ្ចប់ទៅដោយ Jake Paul ទទួលបានជ័យជម្នះ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការប្រកួតនេះ ត្រូវបានអ្នកគាំទ្រ និងអ្នកភ្នាល់មួយចំនួន​ រិះគន់ធ្ងន់ៗថា ហាក់ជាការសម្តែង និងអ្នកខ្លះទៀតថាការប្រកួតនេះប្រហែលជាត្រូវបានរៀបចំឡើងទុកជាមុន។

យ៉ាងណាមិញ នៅពេលថ្មីៗនេះ Tyson ប្រហែលជាអាចមានឱកាសដើម្បីសាងភាពស្អាតស្អំរបស់ខ្លួនឡើងវិញ ក្នុងការប្រកួតសងសឹកមួយ បន្ទាប់ពីព្រះអង្គម្ចាស់ Turki Alalshikh ដែលប្រធានអាជ្ញាធរផ្នែកកម្សាន្តទូទៅរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ហ៊ានផ្តល់រង្វាន់ជាទឹកប្រាក់រាប់លានដុល្លារ បើសិនកីឡាករប្រដាល់ជើងចាស់រូបនេះ អាចទទួលបានជ័យជម្នះវិញ។



យោងតាមការចុះផ្សាយពីគេហទំព័រ ​​FTTV Boxing បានបង្ហាញឲ្យដឹងទៀតថា ព្រះអង្គម្ចាស់ Alalshikh នឹងផ្តល់ទឹកប្រាក់ ៧០០លានដុល្លារ ដល់ Tyson ប្រសិនអាចយកឈ្នះ Jake Paul ក្នុងការផ្តួលដៃគូឲ្យសន្លប់ បើមានការប្រកួតឡើងវិញ។

ទន្ទឹមនឹងនេះ ព្រះអង្គម្ចាស់ Alalshikh បាននិយាយថា ៖”ជ័យជម្នះរបស់ Jake Paul ហាក់ជារឿងកំប្លែងមួយ។ ខ្ញុំសន្យាថានឹងផ្តល់លុយឲ្យ Mike Tyson ៧០០លានដុល្លារប្រសិនបើគាត់យល់ព្រមប្រកួតជាមួយ Jake Paul ម្តងទៀត ដោយការវាយពិតប្រាកដ ហើយផ្តួលដៃគូឲ្យសន្លប់ក្នុងរយៈពេលត្រឹមបីនាទីនោះ”៕