អ្នកឧកញ៉ា សួរ វីរៈ ត្រូវបានតែងតាំង ជាទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ត្រូវបានតែងតាំង ជាទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ នេះបើយោងតាមសេចក្ដីសម្រេចចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា សួរ វីរៈ គឺជាអគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ដែលជាក្រុមហ៊ុនដឹកជញ្ជូន អ្នកដំណើរ និងសេវាកម្មបញ្ញើរឆាប់រហ័ស ឈានមុខគេនៅកម្ពុជា និងជាម្ចាស់រីសត ជាច្រើនកន្លែង រួមមាន កោះស្តេចរីសត, កោះអភិជន រីសត, ភីដូម៉ា រីសត (Pidoma Resort) , ឧទ្យានបោះតង់គិរីរម្យ រំហើយ រីស៊ត, និងរំដួល រីស៊ត ព្រមទាំងរីសត ជាច្រើនកន្លែងទៀត សរុបជាង ១០កន្លែង ទូទាំងប្រទេសកម្ពុជា។

អ្នកឧកញ៉ា សួរ វីរៈ អ្នកជំនួញវ័យក្មេង ដែលបានបង្កើតធុរកិច្ចពហុវិស័យ ដ៏លេចធ្លោរ រួមមាន៖ វិស័យដឹកជញ្ជូនអ្នកដំណើរ បញ្ញើរឆាប់រហ័ស ក្នុង និងក្រៅប្រទេស និងសេវាកម្ម ភោជនីយដ្ឋាន រីសតធម្មជាតិ ជាដើម ត្រូវបានគេស្គាល់ថា ជាសហគ្រិនខ្មែរដ៏ឆ្នើម ក្នុងការរួមចំណែកបង្កើតឱកាសការងាររាប់ពាន់ រាប់មុឺនកន្លែង ទាំងផ្ទាល់ និងប្រយោល ដល់ប្រជាជនកម្ពុជា នារយៈពេលជិត ២០ឆ្នាំ មកហើយ។

បន្ថែមពីនោះ អ្នកឧកញ៉ា តែងតែបរិច្ចាគចូលរួមជួយត្រលប់ទៅសង្គមវិញជាហូរហែ ដូចជាការ ផ្ដល់អំណោយ ជួយមន្ទីរពេទ្យកសាងសាលារៀន លើកកម្ពស់គុណភាពសិក្សា តាមរយៈការបណ្ដុះនៅធនធានមនុស្សឱ្យមានចំណេះដឹងដោយផ្ដល់ជាអគារសិក្សា និងសម្ភារៈសិក្សាជាដើម៕