ចេញខែកូនស្រីទី២ អតីតតារាសម្តែង ហង្ស ម៉ារីនី បរិច្ចាគថវិកា ១,១១១ដុល្លារ ជូនសម្តេចតេជោ ទិញវ៉ាក់សាំងកូវីដ១៩

កម្សាន្ត

អតីតតារាសម្តែងស្រីដ៏មានប្រជាប្រិយភាព អ្នកនាង ហង្ស ម៉ារីនី បានឲ្យដឹងតាមបណ្តាញសង្គមថា “ចេញខែកូនស្រីទី២ គាត់កើតថ្ងៃ ១១-១១ ២០២០ នាងខ្ញុំ ហង្ស ម៉ារីនី និង ស្វាមី ព្រមទាំង ក្រុមគ្រួសារ សូមចូលរួម ថវិកា ១,១១១ ដុល្លារ ជូនសម្ដេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ចែកជូនប្រជាពលរដ្ឋខ្មែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ទាប់ពីប្រមុខដឹកនាំសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ អ្នកនាង ហង្ស ម៉ារីនី និងស្វាមី ក៏បានចូលរួមបរិច្ចាគថវិការចំនួន ១,១១១ ដុល្លារជូនសម្តេចតេជោ។

នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការត្រៀមបម្រុងថវិកាសម្រាប់ទិញវ៉ាក់សាំង យកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។

អ្នកលក់ផលិតផលអនឡាញរូបនេះ សូមអំពាវនាវតិចក្តី ច្រើនក្តី តាមលទ្ធិភាព តាមសទ្ធា បើសិនបងប្អូន ចង់ចូលរួម និងសូមចូលរួម ការពារ និង គោរពតាម គោលការណ៍ រាជរដ្ធាភិបាល ទាំងអស់គ្នាណា សូមវត្ថុសក្តិសិទ្ធិ តាមថែរក្សាបងប្អូនខ្មែរយើង សុខសប្បាយគ្រប់ៗគ្នា៕