អ្នកឧកញ៉ា សួរ វីរៈ នាំយកថវិកាចំនួន ២៤លានរៀល ប្រគល់ជូនសាលាដូងភ្នំគិរីរម្យ សម្រាប់រយៈពេល១ឆ្នាំ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ បាននាំយកថវិកាចំនួន ២៤លានរៀល ប្រគល់ជូនដល់សាលាដូងភ្នំគិរីរម្យ ដើម្បីជួយដល់ការអប់រំរបស់កុមាររាប់រយនាក់ នៅលើភ្នំគិរីរម្យ ខេត្តកំពង់ស្ពឺ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដើម្បីវិស័យអប់រំនៅកម្ពុជា អ្នកឧកញ៉ា សួរ វីរៈ តែងតែចែករំលែកនូវថវិកា កសាងសាលារៀន ដើម្បីបណ្ដុះបណ្ដាលនៅធនធានមនុស្ស បណ្ដុះបណ្ដាលនូវទំពាំងសម្រាប់កម្ពុជា។ ហើយនៅថ្ងៃទី១១ ខែធ្នូនេះ អ្នកឧកញ៉ា ក៏បានបន្ដបេសកម្មនាំយកថវិកាចំនួន ២៤លានរៀលជូនដល់ សាលាដូងភ្នំគិរីរម្យ នៃខេត្ដកំពង់ស្ពឺថែមទៀត។ នៅលើបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃពុធនេះ អ្នកឧកញ៉ា សួរ វីរៈ បានលើកឡើងបែបនេះថា ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៤ ថវិកាចំនួន ២៤,០០០,០០០រៀល បានប្រគល់ជូនសាលាដូងគីរីរម្យ ដើម្បីសាលាអាចមានលទ្ធភាពបន្តការអប់រំដល់កុមាររាប់រយនាក់នៅលើភ្នំគីរីរម្យ។

គួរបញ្ជាក់ថា នៅលើភ្នំគិរីរម្យ អ្នកឧកញ៉ា សួរ វីរៈ បានវិនិយោគលើរីស៊តចំនួនពីរទីតាំងគឺ ឧទ្យានបោះតង់គិរីរម្យ និង រំដួលគិរីរម្យ រីស៊ត ដែលជាកន្លែងរមណីយដ្ឋានសម្រាកលំហែកាយបែបធម្មជាតិ។ អ្នកឧកញ៉ា សួរ វីរៈ ជាអ្នកវិនិយោគមួយរូប ដែលតែងគិតគូជួយលើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុក និងជីវភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់។ អ្នកឧកញ៉ា តែងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនជួយសាងសង់អគារសិក្សា និងសមិទ្ធផលនានាជាច្រើនទៀត ក្នុងតំបន់ដែលអ្នកឧកញ៉ាបានវិនិយោគ។

អ្នកឧកញ៉ា សួរ វីរៈ គឺជាអគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ដែលជាក្រុមហ៊ុនដឹកជញ្ជូន អ្នកដំណើរ និងសេវាកម្មបញ្ញើរឆាប់រហ័ស ឈានមុខគេនៅកម្ពុជា និងជាម្ចាស់រីសត ជាច្រើនកន្លែង រួមមាន កោះស្តេចរីសត, កោះអភិជន រីសត, ភីដូម៉ា រីសត (Pidoma Resort) , ឧទ្យានបោះតង់គិរីរម្យ រំហើយ រីស៊ត, និងរំដួល រីស៊ត ព្រមទាំងរីសត ជាច្រើនកន្លែងទៀត សរុបជាង ១០កន្លែង ទូទាំងប្រទេសកម្ពុជា៕