ភ្នំពេញ៖ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងចិនបានកើនឡើងដល់ជិត ១៤ ពាន់លានដុល្លារ ក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំ ២០២៤ ដែលកើនឡើង ២៤ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាដែលបានចេញផ្សាយកាលពីថ្ងៃ១០ ខែធ្នូ ២០២៤។
ប្រភពដដែលបានឱ្យដឹងទៀតថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិនឈានដល់ ១៣,៧៦ ពាន់លានដុល្លារអាមេរិក កើនឡើង ២៤,២ ភាគរយ បើធៀបនឹង ១១,០៧ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិនមានចំនួន ១.៦ ពាន់លានដុល្លារអាមេរិក កើនឡើង ២២.៣ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលការនាំចូលពីប្រទេសចិនមានចំនួន១២.១៥ ពាន់លានដុល្លារអាមេរិក កើនឡើង ២៤.៥ ភាគរយ។
តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិនកម្ពុជាទទួលបានទីផ្សារកាន់តែទូលំទូលាយតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលបានចុះហត្ថលេខានៅឆ្នាំ២០២២ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលធ្វើឱ្យការនាំចេញទំនិញរបស់កម្ពុជាកាន់តែច្រើនទៅទីផ្សារប្រទេសចិន៕