នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ លោកជំទាវភរិយា ឧកញ៉ា ម៉ុង ឬទ្ធី ប្រកាសបិទបញ្ចប់ការធ្វើត្រីប្រហុក ដែលប្រើពេលអស់ ៨ថ្ងៃ ហើយបានត្រីប្រហុកចំនួន ១០៩តោន ៤៥៨គីឡូក្រាម ក្នុងគំរោងផែនការចំនួន ១៥០តោន។
ទំព័រហ្វេសបុក ឧកញ៉ា ម៉ុង ឬទ្ធី បានឲ្យដឹងថា ថ្ងៃចុងបញ្ចប់នៃរដូវកាលធ្វេីត្រីប្រហុក តំបន់ឆ្នេរសមុទ្រកែវផុសសម្រាប់ឆ្នាំ២០២០នេះហេីយ រយៈពេល៨ថ្ងៃធ្វើត្រីប្រហុកបានចំនួន១០៩តោន៤៥៨គីឡូក្រាម ក្នុងគំរោងផែនការចំនួន១៥០តោនមិនគ្រប់ផែនការដោយសារតែអស់ត្រី។
ឧកញ៉ា មហាសេដ្ឋីកសិកម្មរូបនេះ បានបន្តថា ត្រូវប្រេីពេលប្រហែលមួយសបា្តហ៍ទៀតទេីបអាច បញ្ចប់ការងារប្រឡាក់អំបិលញាត់ចូលពាងអុងចប់ជាស្ថាពរបាន។
លោកឧកញ៉ាបញ្ជាក់ថា អ្វីដែលគួរឲ្យចាប់អារម្មណ៍ថ្ងៃនេះមានព្រះសង្ឃចំនួន៤អង្គ បាននិមន្ត ទៅរៀនសូត្រមេីលតាំងពីចាប់ផ្តេីមរហូតដល់ ឡស្ងោរទឹកត្រីឃ្លាំងទុកដាក់ប្រហុកទឹកត្រី ជាចុងក្រោយជំទាវប្រហុកបានចំអិនចង្ហាន់ដោយផ្ទាល់ដៃប្រគេនផងដែរ ។