សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងកោតសរសើរដល់ក្រុមហ៊ុនដឹងជញ្ជូនឈានមុខគេរបស់កម្ពុជា គឺក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស របស់អ្នកឧកញ៉ា សួរ វីរៈ។ ការកោតសរសើររបស់សម្ដេចធិបតី ធ្វើឡើងនៅក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតី «សម្ពោធពិពណ៌កម្ពុជាលើកទី១៧ នៅបុរីប៉េងហួតបឹងស្នោរ» នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤។
នាឱកាសនោះ សម្ដេចធិបតី បានលើកឡើងថា វិស័យពាណិជ្ជកម្មនៅកម្ពុជាមានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់ ទាំងការផលិត ទាំងការលក់ ការចែកចាយ ធានាគុណភាពទាំងក្នុងនិងក្រៅប្រទេស។ ហើយសម្រាប់ការភ្ជាប់បែបនេះជារឿងដែលល្អបំផុត សម្រាប់ធ្វើការចែកចាយទំនិញ ផលិតផលទាំងក្នុងស្រុក និងក្រៅប្រទេសទាំងផលិតផលស្បៀងអាហារ វត្ថុអនុស្សាវរីយ៍ជាដើម។ ជាមួយគ្នានោះ ក្រុមហ៊ុន វីរៈ ប៊ុនថាំ ក៏បានធ្វើប្រតិបត្ដិការលើប្រព័ន្ធដឹកជញ្ជូនឡូជីស្ទិកនេះរួចមកហើយ ដែលធ្វើឱ្យការផ្ដល់សេវាកម្មដឹកជញ្ជូនកាន់តែងាយស្រួល ភ្ជាប់គ្នារវាងអ្នកលក់ និងអ្នកទិញ។
សូមជម្រាបជូនថា «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTE)» ជាព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំមួយប្រចាំឆ្នាំ ត្រូវបានរៀបចំឡើងក្នុងគោលបំណងតាំងបង្ហាញផលិតផលដែលមានគុណភាពខ្ពស់របស់កម្ពុជា ទំនិញនាំចេញ-នាំចូលសំខាន់ៗ និងសេវាកម្ម ដែលមានលក្ខណៈពិសេសរបស់បណ្តាអ្នកផ្គត់ផ្គង់ជុំវិញពិភពលោក។ បេសកកម្មចម្បងរបស់ CTE គឺជំរុញសកម្មភាពពាណិជ្ជកម្មកម្ពុជា និងធ្វើឱ្យកាន់តែប្រសើរឡើង នូវបរិយាកាសធុរកិច្ច និងវិនិយោគ ព្រមទាំងជំរុញការនាំចេញ-នាំចូល និងការផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងអ្នកតាំងពិព័រណ៍ក្នុងស្រុកនិងអន្តរជាតិ អ្នកទស្សនា ពិព័រណ៍ និងអ្នកចូលរួមពិព័រណ៍។ នៅក្នុងពិព័រណ៍នេះ ក្រៅពីមានការតាំងបង្ហាញផលិតផល និងសេវាកម្មដ៏សម្បូរ ក៏ជាវេទិកាសម្រាប់ពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជាជាមួយទីផ្សារសកល និងការតាំងបង្ហាញផលិតផលរបស់ដៃគូអន្តរជាតិរបស់យើងផងដែរ។
សូមគូសបញ្ជាក់ផងដែរថា វិរៈប៊ុនថាំ អេចប្រេស ជាក្រុមហ៊ុន ដឹកអ្នកដំណើរ និងបញ្ញើឆាប់រហ័ស ឈានមុខគេប្រចាំប្រទេសកម្ពុជា ដែលបានបង្កើតឡើងដោយ អ្នកឧកញ៉ា សួរ វីរៈ តាំងក្នុងឆ្នាំ២០០៤ ផ្តល់នូវ សេវាកម្មរថយន្ត ដឹកអ្នកដំណើរ និង ដឹកជញ្ជូនទំនិញ យ៉ាងទូលំទូលាយ នៅទូទាំងប្រទេសកម្ពុជា ថៃ វៀតណាម និងប្រទេសឡាវ។
ក្រៅពីសេវាកម្មទាំងនេះ ក្រុមហ៊ុន វិរៈប៊ុនថាំ គ្រុប មានក្រុមហ៊ុនជាបុត្រសម្ព័ន្ធ និងសេវាកម្មផ្សេងៗជាច្រើនទៀត ដូចជា៖ រថយន្តជួលប្រណិត, រថយន្តក្រុងប្រណិត និងAir Bus, រថយន្តគ្រែគេងយប់ប្រណិតដំបូងគេក្នុងប្រទេសដំណើរការតាំងពីឆ្នាំ២០០៦, រថយន្តសម្រាប់ដឹកទំនិញ, ទូកល្បឿនលឿន Buva Sea, សេវាកម្ម សណ្ឋាគារ និងរីសត ជាច្រើននៅកម្ពុជា ដូចជា៖ Tube Resort, Sandy Beach Bungalows, One Beach Resort, Koh Sdach Resort, Eden Beach Resort, Sara Sea Bodega, Pidoma Resort, Romdoul Kirirom Resort, Camping Park, Romheay Kirirm Resort, Sara Resort, កោះស្ដេចរីសត និងកោះអភិជនរីសត។ នាពេលឆាប់ៗនេះ ក្រុមហ៊ុន ក៏នឹងមានជាប្រភេទផ្លូវអាកាស SeaPlanes (VET Airway) ស្របតាម តម្រូវការបស់អតិថិជនផងដែរ៕