ភ្ញាក់ផ្អើលខ្លាំង! ជំទាវភរិយាឧកញ៉ា ឌួង ឆាយ បង្ហោះសារចែកផ្លូវគ្នា

ជុំវិញ​ឧកញ៉ា

មានរឿងភ្ញាក់ផ្អើលមួយពេញបណ្តាញសង្គមហ្វេសបុក ក្រោយឃើញឧត្តមភរិយាឧកញ៉ា វ័យក្មេង ឌួង ឆាយ បានបង្ហោះសារពីការចែកផ្លូវគ្នារវាងលោកជំទាវ ដេត ម៉ាលីណា និងឧកញ៉ ឌួង ឆាយដែលចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរឃើញមានភាពល្អូកល្អើនសាមគ្គី ធ្វើបុណ្យសាងទានជាមួយគ្នាស្ទើរាប់មិនអស់ទៅហើយ។ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០នេះ បែជាឃើញសារដ៍ភ្ញាក់ផ្អើលមួយកើតឡើង ធ្វើឲ្យអ្នកគាំទ្រអ្នកទាំងពីរ មានការខ្វល់ខ្វាយ ចោទជាសំនួរសួរពេញបណ្តាញសង្គមរបស់លោកជំទាវ ដេត ម៉ាលីណា ដែលបង្ហោះប៉ុន្មានម៉ោងមុននេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទំព័រហ្វេសបុកលោកជំទាវ ដេត ម៉ាលីណា បានសរសេរសារដូច្នេះថា “សូមពូមីងបងប្អូនទាំងអស់គ្នាជួយទទួលដឹងលឺ​ ចាប់ពីថ្ងៃនេះតទៅនាងខ្ញុំនិងឌួង ឆាយ បានព្រមព្រៀងលែងលះគ្នារួចរាល់ហេីយអញ្ចឹងចាប់ពីពេលនេះតទៅអ្វីដែលពាក់ព័ន្ធនិង ឌួង ឆាយហេីយនិងគ្រួសារគាត់គឺពុំមានពាក់ព័ន្ធនិងនាងខ្ញុំតទៀតទេសូមអរគុណ🙏🏻🙏🏻🙏🏻 13.12.2020 Deth Malina”។

ដោយឡែកមកមើលទំព័រហ្វេសបុកឧកញ៉ា ឌួង ឆាយ អត់មានការឆ្លើយតប និងប្រតិកម្មចំពោះហ្វេសបុកជំទាវ ដេត ម៉ាលីណា ដែលសរសេរសារបង្ហោះពេញបណ្តាញនៅថ្ងៃនេះទេ។

គិតមកដល់ម៉ោងនេះ មិនទាន់មានភាគីខាងណា ចេញមកបញ្ជាក់រឿងចែកផ្លូវគ្នារបស់អ្នកទាំងពីរយ៉ាងណានៅឡើយទេ។