អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា រៀបចំពិធីខួបអាពាហ៍ពិពាហ៍ រយៈពេល៣០ឆ្នាំ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ាបណ្ឌិត ជា រតនា អគ្គនាយកក្រុមហ៊ុន SUN & MOON GROUP និងអ្នកឧកញ៉ា លីហៀក រតនា កាលពីល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ បានរៀបចំពិធីខួបអាពាហ៍ពិពាហ៍ រយៈពេល៣០ឆ្នាំ ដើម្បីរំឭកអនុស្សាវរីយ៍ជាមួយឧត្តមភរិយា ជាមួយក្រុមគ្រួសារ និងកូនៗជាទីស្រឡាញ់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីខួបអាពាហ៍ពិពាហ៍របស់ អ្នកឧកញ៉ាបណ្ឌិត ជា រតនា មានការអញ្ជើញចូលរួមពី សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ដែលត្រូវជាដន្លងនឹងគ្នា ព្រមទាំងមានវត្តមាន លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ាៗ ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ អញ្ជើញចូលរួមជាច្រើននាក់ទៀត។

សូមជម្រាបថា ចំណងដៃអាពាហ៍ពិពាហ៍រយៈពេល៣០ឆ្នាំ អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា ទទួលបានបុត្រធីតាចំនួន ៣នាក់ (ស្រី ២នាក់ និងប្រុសពៅម្នាក់) ខណៈដែលកូនស្រីម្នាក់របស់អ្នកឧកញ៉ា បានរៀបអាពាហ៍ពិពាហ៍ជាមួយ ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលត្រូវជាកូនប្រុសរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់។

អ្នកឧកញ៉ាបណ្ឌិត ជា រតនា គឺជាអគ្គនាយកក្រុមហ៊ុន SUN & MOON GROUP និងជាម្ចាស់សណ្ឋាគារលំដាប់ផ្កាយ៥ «សាន់ & មូន រីវើសាយ» (SUN & MOON, Riverside Hotel) ដែលមានទីតាំងស្ថិតនៅជិតស្ពានអាកាស ព្រះមុនីវង្ស (ស្ពានអាកាសក្បាលថ្នល់) រាជធានីភ្នំពេញ។ អ្នកឧកញ៉ាបណ្ឌិត ក៏ជាប្រធានមូលនិធិ អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា ដែលតែងតែធ្វើកិច្ចការងារសប្បុរសធម៌ជួយជនពិការជាហូរហែរផងដែរ៕