សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតរំលែកមរណទុក្ខ ផ្ញើជូនអ្នកឧកញ៉ា ហ៊ុន ឡាក់ និងក្រុមគ្រួសារ

ជុំវិញ​ឧកញ៉ា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីិកម្ពុជា បានចេញសារលិខិតរំលែកមរណទុក្ខ ផ្ញើជូន អ្នកឧកញ៉ា ហ៊ុន ឡាក់ និងក្រុមគ្រួសារ បន្ទាប់ពីបានទទួលដំណឹងថា ឧបាសិកា លី ឃីម ដែលត្រូវជាម្តាយក្មេករបស់ អ្នកឧកញ៉ា បានទទួលមរណភាព កាលពីពុធ ១១កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១២:០៩នាទីអធ្រាត្រ ក្នុងជន្មាយុ ៨៦ឆ្នាំដោយជរាពាធ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងសារលិខិតរំលែកមរណទុក្ខនេះ សម្តេចបានលើកឡើងថា នៅក្នុងវេលាពោរពេញដោយមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចនិងភរិយា សូមចូលរួមរំលែកទុក្ខជាមួយ អ្នកឧកញ៉ា ព្រមទាំងក្រុមគ្រួសារ និងសាច់ញាតិជិតឆ្ងាយនៃសព និងសូមសម្តែងនូវសេចក្តីសង្វេក ប្រកបដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅ។ សម្តេច និងលោកជំទាវបណ្ឌិត សូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ ឧបាសិកា លី ឃីម សូមឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ។