ឧកញ៉ាបណ្ឌិត គីម ហ៊ាង ទុកដី២កន្លែង នៅបុរី ខេអេស រ៉េសុីដេន សម្រាប់សង់សាលារៀន និងមន្ទីរពេទ្យដល់សហគមន៍

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិកបុរី ខេអេស រ៉េសុីដេន (Borey KS Residence) បានទុកដីទំហំ 16m x 40m ចំនួន ២កន្លែង ក្នុងបុរី ខេអេស រ៉េសុីដេន ស្ថិតនៅលើផ្លូវធំ ដើម្បីបើកជាសាលារៀន និងមន្ទីរពេទ្យ ឱ្យសហគមន៍ ដែលមានប្រជាជនច្រើនកំពុងរស់នៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ាបណ្ឌិត បានឱ្យដឹងថា ដីទាំងពីរកន្លែងខាងលើ គឺសម្រាប់លក់ សម្រាប់ជួលរយៈពេលយូរ ឬសម្រាប់សហការជាមួយអ្នកចង់បើកពេទ្យ ឬបើកសាលារៀនសហគមន៍។ លោកឧកញ៉ាអគ្គនាយក បានបញ្ជាក់ដូច្នេះថា៖ “ដីនេះស្ថិតនៅលើផ្លូវធំ ប៉ុន្តែខ្ញុំទុក២កន្លែង ដោយមួយកន្លែងធ្វើមន្ទីរពេទ្យ និងមួយកន្លែងទៀតសម្រាប់បើកសាលារៀនជួយដល់សង្គម បើគេទិញក៏យើងលក់ ហើយបើគេជួលក៏យើងជួល ប៉ុន្តែបើមិនមានអ្នកទិញ ឬអ្នកជួលទេ ប៉ុន្តែគេចេះមានជំនាញ យើងអាចសហការជាមួយគេ ដើម្បីសាងសង់មន្ទីរពេទ្យ និងសាលារៀន ព្រោះយើងចង់យកដីនោះ ប្រើប្រាស់ដើម្បីប្រយោជន៍ដល់សហគមន៍”។

សូមជម្រាបថា បុរី ខេអេស រ៉េស៊ីដេន (Borey KS Residence) របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ស្ថិតនៅ ភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជាគម្រោងលំនៅឋានសម្រាប់គ្រួសារវ័យក្មេងកម្ពុជា ដែលមានចំនួនផ្ទះ សរុប ៣៣៨ល្វែង លាតសន្ធឹងនៅលើផ្ទៃដីទំហំ ៥០,៥៤៧ ម៉ែត្រការ៉េ។ គម្រោង មានបែងចែកជា ៥ប្លុក រួមមាន៖ ប្លុក A, B, C, D, E និងមានប្រភេទម៉ូដផ្ទះអាជីវកម្ម ផ្ទះវីឡាកូនកាត់ LS & LM និងប្រភេទផ្ទះវីឡាទោលផងដែរ។ អ្វីដែលពិសេស និងជាភាពទាក់ទាញចិត្តអតិថិជន គឺបុរី KS Residence សាងសង់ផ្ទះរួចរាល់ ១០០% ជូនអតិថិជន ដូច្នេះភ្ញៀវដែលមានតម្រូវការចូលរស់នៅប្រញាប់ អាចទិញ រួចចូលរស់នៅបានតែម្ដង ជាមួយនឹងលក្ខខណ្ឌងាយស្រួលជាច្រើនទៀត៕