សម្តេចធិបតី៖ ការចុះឈ្មោះសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺមិនមានការជំរុញ និងរបង្ខិតបង្ខំអ្វីឡើយ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការចុះឈ្មោះរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺអនុវត្តតាមគោលការណ៍ស្ម័គ្រចិត្តទាំងស្រុង គ្មានការបង្ខិតបង្ខំ និងមិនគិតថ្លៃអ្វីទាំងអស់​។សម្តេចថ្លែងបែបនេះ  ក្នុងឱកាស​ អញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យដំណើរការ “ថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ”  កាលថ្ងៃ ទី១៦ ធ្នូ​ ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងា ការចុះឈ្មោះសម្រាប់អ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធគឺមិនមានការជំរុញ និងធ្វើការបង្ខិតបង្ខំនោះទេ ពោលគឺឈរលើគោលការស្ម័គ្រចិត្ត ខណៈរាជរដ្ឋាភិបាលដាក់ឱ្យមានការចុះឈ្មោះនេះ គឺក្នុងគោលបំណងជួយប្រជាពលរដ្ឋឱ្យមានជីវភាពកាន់តែល្អប្រសើរបន្ថែមទៀតប៉ុណ្ណោះ។

​ទន្ទឹមគ្នានេះ សម្តេចថា ការ​ដាក់​ឱ្យ​ដំណើរ​ការ​ថ្នាល​ឌីជីថល​ចុះឈ្មោះ​ ​អ្នក​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័​ន្ធនា​ពេល​នេះ ​គឺ​ដើម្បី​តភ្ជាប់​រវាង​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ និ​ង​រាជ​រដ្ឋាភិបា​ល​ ហើយ​ក៏​ដើម្បី​ងាយ​ស្រួល​ជួយ​រក​ដំណោះ​ស្រាយ​ជួយ​ដល់​បង​ប្អូន​ដែល​ជួប​បញ្ហាផង​ដែរ​។

ដោយសម្តេចធិបតី បន្តថា៖«ស្ថិតក្នុងបរិការណ៍ដ៏លំបាកនេះ រាជរដ្ឋាភិបាលយល់ច្បាស់អំពីភាពចាំបាច់ក្នុងការកែលម្អ, ជំរុញ និងពង្រឹងការអនុវត្តការងារកែទម្រង់ជារចនាសម្ព័ន្ធ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ឱ្យមានសន្ទុះល្អប្រសើរឡើង និងមានភាពធន់ទៅ នឹងវិបត្តិនានា ដែលអាចនឹងកើតឡើងជាយថាហេតុ»។

គួរបញ្ជាក់ថា ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាអាទិភាពដ៏សំខាន់មួយ ដូចមានគូសរំលេចនៅក្នុង «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ឆ្នាំ២០២៣-២០២៨» ដែលមានចក្ខុវិស័យអភិវឌ្ឍសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធឱ្យរីកធំធាត់ និងមានលទ្ធភាពធ្វើសមាហរណកម្មចូលក្នុងប្រព័ន្ធ ហើយក្លាយទៅជាកម្លាំងចលករដ៏សំខាន់ក្នុងការកែលម្អជីវភាពរបស់ប្រជាជន និងអាចរួមចំណែកជាអតិបរមា ក្នុងការឈានទៅសម្រេចបាននូវការ​អភិវឌ្ឍ ប្រកបដោយចីរភាព, បរិយាបន្ន មានភាពរឹងមាំ និងភាពធន់ទៅនឹងវិបត្តិ។

ហេតុនេះហើយ ទើបរដ្ឋាភិបាល បានប្រកាសសម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនាពេលនេះ គឺដើម្បីបោះជំហានដ៏សំខាន់មួយឆ្ពោះទៅការ​គ្របដណ្តប់សុខ​ភាព​ជាសកល ដែលជាមូលដ្ឋានគ្រឹះនៃចក្ខុវិស័យរបស់រាជរដ្ឋាភិបាល សម្រាប់​ការអភិវឌ្ឍប្រកប​ដោយសមធម៌ និងបរិយាបន្ន៕​អត្ថបទ៖ ហ្សាលីន