ទោះបីជាជំងឺកូវី១៩ កំពុងរីករាលដាលជាសកល ហើយនៅប្រទេសកម្ពុជា ក៏ទទួលរងនូវជំងឺនេះ។ ក្រុមហ៊ុន CLOUD របស់ចិន បានចាប់ផ្តើមសាងសង់អគារពាណិជ្ជកម្មរបស់ខ្លួនកម្ពស់ ៣៤ ជាន់ គ្រោងនឹងចំណាយថវិកាប្រមាណជា ២០០ លានដុល្លារអាមេរិក នៅខេត្តព្រះសីហនុ។
ខេត្តព្រះសីហនុនៅតែមានអ្នកវិនិយោគ ចិននៅតែបន្តមកបណ្ដាក់ទុន និងកំពុងមានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យជាពិសេស គឺវិស័យអចលនទ្រព្យ ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកចំហជើងមេឃឲ្យអ្នកវិនិយោគទុន អន្តរជាតិ មកបណ្ដាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជា។
គម្រោងអាគារពាណិជ្ជកម្មកម្ពស់ ៣៤ ជាន់ ក្រុមហ៊ុនចិន CLOUD ដែលគ្រោងនឹង ចំណាយ ថវិកាប្រមាណជា ២០០ លានដុល្លារ ហើយជំហានទី ១ គឺចំណាយ ១០០ លានដុល្លារដែលមាន បន្ទប់ខុនដូ និងផ្ទះវីឡាប្រមាណជាង ១ ពាន់បន្ទប់ បានចាប់ដំណើរការសាងសង់ ហើយដោយគម្រោងនេះ អាចនិងបញ្ចប់ ក្នុងរយៈពេល ៣។
អ្នកវិនិយោគទុនបរទេសនៃប្រទេសចិន ក៏បានលើកឡើងថា សូមឲ្យបងប្អូនប្រជាពលរដ្ឋកម្ពុជា មានទំនុកចិត្តលើអ្នកវិនិយោគទុនប្រទេសចិន ទោះបីជាជួបនូវវិបត្តិសេដ្ឋកិច្ចដោយសារជំងឺកូវីដ១៩ ក៏ប្រទេសចិនមិនបោះបង់ចោល នឹងបន្តការអភិវឌ្ឍន៍ វិនិយោគ គ្រប់វិស័យនៅក្នុងខេត្តព្រះសីហនុ ឲ្យមាន ការអភិវឌ្ឍរហូតចប់គោលដៅ។