មហាសេដ្ឋីកំពូលៗរបស់ចិន មើលឃើញទ្រព្យសម្បត្តិរបស់ខ្លួនកើនឡើងលើកដំបូង ក្នុងរយ:ពេល៤ ឆ្នាំ

អន្តរជាតិ

កំពូលមហាសេដ្ឋីមានបំផុតទាំង៥៥ របស់ប្រទេសចិន បានមើលឃើញពីទ្រព្យសម្បត្តិរួមរបស់ពួកគេកើនឡើងនៅក្នុងឆ្នាំនេះជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០២០ មក។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា ទ្រព្យសម្បត្តិរួមបញ្ចូលគ្នារបស់មហាសេដ្ឋីកំពូលៗរបស់ចិនទាំងនេះ បានកើនឡើង ១៦% គិតចាប់តាំងពីខែមករាមក ដល់ចំនួនសរុបប្រមាណ ៨០៩,៦ពាន់លានដុល្លារ បន្ទាប់ពីមានការធ្លាក់ចុះអស់រយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ក្នុងចំណោមមហាសេដ្ឋីដែលមានការកើនឡើងទ្រព្យសម្បត្តិច្រើនជាងគេ គឺលោក Pony Ma ប្រធានក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Tencent ដោយទ្រព្យសរុបរបស់លោកកើនឡើងជាងមួយភាគបី ដល់ចំនួន ៤៧,៩ពាន់លានដុល្លារ និង Lei Jun ស្ថាបនិកម៉ាកយីហោស្មាតហ្វូន Xiaomi ដែលបានកើនឡើងទ្រព្យចំនួន ១២,៨ពាន់លានដុល្លារ។

ទន្ទឹមនឹងនេះ លោក Chen Tianshi ប្រធានក្រុមហ៊ុន Cambricon Technologies ដែលជាអ្នកបង្កើតប្រព័ន្ធដំណើរការ AI និងលោក Wang Ning ស្ថាបនិកក្រុមហ៊ុន Pop Mart សុទ្ធសឹងតែបានមើលឃើញទ្រព្យសម្បត្តិរបស់ពួកគេកើនឡើងបីដងផងដែរ ក្នុងឆ្នាំនេះ។

លោក Zhang Yiming ស្ថាបនិកក្រុមហ៊ុន Bytedance

រំលឹកផងដែរថា លោក Colin Huang ស្ថាបនិកក្រុមហ៊ុន e-commerce ខ្នាតយក្ស PDD Holdings បានដណ្ដើមតំណែងជាមហាសេដ្ឋីមានបំផុតលំដាប់ទី១របស់ប្រទេស ពីម្ចាស់ក្រុមហ៊ុនទឹកសុទ្ធលោក Zhong Shanshan កាលពីដើមឆ្នាំនេះ ប៉ុន្តែក្រោយតំណែងនេះ​ត្រូវបានធ្លាក់ទៅលើលោក Zhang Yiming វិញ ដែលជាមហាសេដ្ឋីនៅពីក្រោយក្រុមហ៊ុនByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok ៕