ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជា-ចិនមានជាង១៣ពាន់លានដុល្លារ ខណៈកម្ពុជា-ជប៉ុន ជាង១៩៥០លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន សម្រេចបាន ១៣ ៧៦២លានដុល្លារ កើនឡើង ២៤,២៣% ក្នុងនោះការនាំចេញរបស់កម្ពុជាសម្រេចបាន ១ ៦០៧លាន ដុល្លារអាម៉េរិក កើនឡើង ២២,២៧%។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៤និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៥ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍ដដែលបានឱ្យដឹងថា ក្រុមហ៊ុន សហគ្រាសចិន ដែលបានចុះបញ្ជីពាណិជ្ជកម្មនៅកម្ពុជាមានចំនួន ២ ៩២១ កើនឡើង ២០,៦៥%។

ដោយឡែក ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន សម្រេចបាន ១ ៩៥០ លានដុល្លារអាម៉េរិក កើនឡើង ១៨,៩៤% ក្នុងនោះការនាំចេញរបស់កម្ពុជាសម្រេចបាន ១ ២៧២លានដុល្លារ អាម៉េរិក កើនឡើង ១៩,៣៨%។ ក្រុមហ៊ុន សហគ្រាសជប៉ុនដែលបានចុះបញ្ជីពាណិជ្ជកម្មនៅកម្ពុជា មានចំនួន ៨៨ កើនឡើង ២០,៥៥%៕