ជំទាវទី១ របស់សហរដ្ឋអាមេរិក ប្រកាសចូលនិវត្តន៍ពីការបង្រៀននៅសាកលវិទ្យាល័យ

អន្តរជាតិ

ជំទាវទីមួយរបស់សហរដ្ឋអាមេរិក លោកស្រី Jill Biden បានប្រកាសថាលោកស្រីនឹងឈប់បង្រៀននៅសាកលវិទ្យាល័យ Northern Virginia Community College ទៀតហើយ ពោលគឺបន្ទាប់ពីចាយពេលអស់ ១៥ឆ្នាំជាមួយសាលានេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងព្រឹត្តិការណ៍អនឡាញមួយសម្រាប់អ្នកអប់រំ លោកស្រី Jill Biden បាននិយាយថា៖” ការក្លាយជាស្រ្តីទីមួយគឺជាកិត្តិយសណាស់នៃជីវិតរបស់ខ្ញុំ។ ប៉ុន្តែការដែលបានក្លាយជាមិត្តរួមការងារក្នុងសាកលវិទ្យាល័យគឺជាអាជីពដ៏អស្ចា្យមួយសម្រាប់ជីវិតរបស់ខ្ញុំ។ សប្តាហ៍មុនខ្ញុំបានសម្រេចចិត្តបញ្ចប់ការងារបង្រៀនលើកចុងក្រោយរបស់ខ្ញុំនៅ Northern Virginia Community College” ។

ជុំវិញការប្រកាសនេះ បានធ្វើឡើងនៅពេលដែលលោកស្រី និងស្វាមីគឺប្រធានាធិបតី លោក ចូ បៃដិន កំពុងត្រៀមចាកចេញពីសេតវិមានក្នុងរយៈពេលប្រហែល ៥សប្តាហ៍ទៀត បន្ទាប់ពីបេក្ខជនគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ យកឈ្នះនៅក្នុងការបោះឆ្នោតកាលពីដើមខែវិច្ឆិកាកន្លងទៅ។

គួរឲ្យដឹងផងដែរថា លោកស្រី Jill Biden តែងតែចូលចិត្តការងារបង្រៀននេះ បើទោះបីជាទទួលតំណែងជាជំទាវទី១ របស់សហរដ្ឋអាមេរិកក៏ដោយ។ លោកស្រី Jill Biden គឺជាជំទាវទីមួយក្នុងប្រវត្តិសាស្ត្រ ២៣១ឆ្នាំរបស់សហរដ្ឋអាមេរិកដែលនៅតែធ្វើការងារក្រៅ ដើម្បីបានប្រាក់ខែ។

ជម្រាបជូនថា លោកស្រី Jill Biden ដែលបច្ចុប្បន្នមានវ័យ ៧៣ឆ្នាំ បានចាប់ផ្តើមអាជីពដំបូងរបស់ខ្លួន ជាគ្រូបង្រៀននៅវិទ្យាល័យមួយក្នុងរដ្ឋ Delaware នៅឆ្នាំ១៩៧៦។ ក្រោយមកលោកស្រី បានបន្តទៅបង្រៀនក្នុងសាកលវិទ្យាល័យ Northern Virginia Community College តាំងពីឆ្នាំ២០០៩ មក នៅពេលដែលលោក ចូ បៃដិន បានក្លាយជាអនុប្រធានាធិបតី ក្រោមអាណត្តិរបស់លោក Barack Obama៕