ប្រទេសចិន គឺជាប្រទេសមហាអំណាចសេដ្ឋកិច្ចធំលំដាប់ទីពីរ និងមានប្រជាជនច្រើនជាងគេលំដាប់ទីពីរដូចគ្នានៅលើពិភពលោក ពោលបើតាមទិន្នន័យឆ្នាំ២០២៣ បានបង្ហាញថា ប្រជាជនចិនមានចំនួនដល់ទៅ ១ ៤១១លាននាក់។ ទន្ទឹមនឹងចំនួនប្រជាជនដ៏ច្រើនបែបនេះ ក៏មានប្រជាជនមួយចំនួនកំពុងតែរស់នៅឯក្រៅប្រទេស ដោយគេដឹងថា មាន ១២ប្រទេស ដែលប្រជាជនចិនរស់នៅច្រើនបំផុត តាមរយៈទិន្នន័យរកបាននៅឆ្នាំ២០២៣ ពី Statista ។
ប្រទេសដែលស្ថិតនៅភូមិផងរបងក្បែរគ្នា ប្រាកដណាស់ចង់មិនចង់លំហូរនៃប្រជាជន តែងតែមានទំនាក់ទំនងគ្នាទៅវិញទៅមក តាមរយៈការធ្វើអាជីវកម្ម ក៏ដូចជាចំណាកស្រុកជាដើម ដោយក្នុងនោះ ឥណ្ឌូណេស៊ី ថៃ ហើយនិងប្រទេសម៉ាឡេស៊ី បានក្លាយជាផ្ទះធំទីពីររបស់ប្រជាជនចិន ខណៈមហាអំណាចសេដ្ឋកិច្ច ដែលជាសហរដ្ឋអាមេរិកវិញនោះ ក៏មានប្រជាជនចិនរស់នៅច្រើនដូចគ្នា។
១. ប្រទេសឥណ្ឌូណេស៊ី មានប្រជាជនចិនកំពុងរស់នៅចំនួន ១១,២លាននាក់
២. ប្រទេសថៃ មានប្រជាជនចិនរស់នៅចំនួន ៧លាននាក់
៣. ប្រទេសម៉ាឡេស៊ី មានប្រជាជនចិនរស់នៅចំនួន ៦,៩លាននាក់
៤. សហរដ្ឋអាមេរិក មានប្រជាជនចិនរស់នៅចំនួន ៥,៨លាននាក់
៥. ប្រទេសសិង្ហបុរី មានប្រជាជនចិនរស់នៅចំនួន ៣,១លាននាក់
៦. ប្រទេសកាណាដា មានប្រជាជនចិនរស់នៅចំនួន ២លាននាក់
៧. ប្រទេសអូស្ត្រាលី មានប្រជាជនចិនរស់នៅចំនួន ១,៥លាននាក់
៨. ប្រទេសបារាំង មានប្រជាជនចិនរស់នៅចំនួន ៨០ម៉ឺននាក់
៩. ប្រទេសអាហ្វ្រិកខាងត្បូង មានប្រជាជនចិនរស់នៅចំនួន ៥០ម៉ឺននាក់
១០. ប្រទេសអង់គ្លេស មានប្រជាជនចិនរស់នៅចំនួន ៥០ម៉ឺននាក់
១១. ប្រទេសអ៊ីតាលី មានប្រជាជនចិនរស់នៅចំនួន ៣០ម៉ឺននាក់
១២. ប្រទេសញូសេឡែន មានប្រជាជនចិនរស់នៅចំនួន ៣០ម៉ឺននាក់៕