សេដ្ឋី ១២រូប ធ្វើរឿងមួយផ្អើលនៅប្រទេសកម្ពុជា

ជុំវិញ​ឧកញ៉ា

ការប្រកាសទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈជាច្រើនកុះករ មានទាំងឧកញ៉ាល្បីៗនៅកម្ពុជា មន្ត្រីរាជការ នៅតាមក្រសួង ស្ថាប័ននានា របស់រាជរដ្ឋាភិបាល បានប្រកាសបរិច្ចាគថវិកាខ្លួនខ្ទង់លានដុល្លារ ដើម្បីទិញវ៉ាក់សាំងការពារជំងឺដែលជារោគរាតត្បាតដ៍កាចសាហាវនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្ងៃនេះ ឧកញ៉ាញូស៍ សូមលើកយកឧកញ៉ា អ្នកឧកញ៉ា ដែលបានបរិច្ចាគថវិកាខ្ទង់លានដុល្លារសហរដ្ឋអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចំនួន ១លានដុស មានដូចជា: ១.ឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនឡេងណាវ៉ាត្រា បរិច្ចាគថវិកា ១លានដុល្លារ។ ២. អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុន បុរីពិភពថ្មី បានបរិច្ចាគថវិកា ៣លានដុល្លារ ៣.អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន Royal Group និងលោកជំទាវ ក៏បានបរិច្ចាគថវិកា ៣លានដុល្លារ។ ៤.អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប បរិច្ចាគថវិកា ៣លានដុល្លារដុល្លា។ ៥.ក្រុមហ៊ុន ជីប ម៉ុង គ្រុប ក៏បានបរិច្ចាគថវិកា ៣លានដុល្លារដុល្លារ។ ៦.ឧកញ៉ា ហេង សុទ្ធី និងលោកជំទាវបរិច្ចាគថវិកា១លានដុល្លារ។ ៧.អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល ធនាគារកាណាឌីយ៉ា បរិច្ចាគថវិកា៣លានដុល្លារ។ ៨.ឧកញ៉ា កុក អាន និង លោកជំទាវ បរិច្ចាគ ថវិកា ១ លានដុល្លារ។ ៩.ឧកញ៉ា ឡៅ ម៉េងឃីន និងលោកជំទាវ ជិន សុភាព បរិច្ចាគ ៣លានដុល្លារ។ ១០.ឧកញ៉ា លី យ៉ុងផាត់ និង លោកជំទាវ បរិច្ចាគ ថវិកា ៣ លានដុល្លារ។ ១១.ក្រុមហ៊ុន បុរី ប៉េង ហួត ដែល មាន ឧកញ៉ា ថៃ ជាហួត ជា អគ្គនាយក បាន បរិច្ចាគថវិកា៣ លានដុល្លារ។ ១២. មហាសេដ្ឋីម៉ាឡេស៊ី លោក Tan Sri Dato’ Dr Cheng Lip Keong ម្ចាស់ កាស៊ីណូណាហ្គាវើល ក៍បានបរិច្ចាគថវិកា ៥លានដុល្លារ។

សម្តេចតេជោ ហ៊ុន សែន បានចាតត់ទុកចលនាគាំទ្រយ៉ាងធំធេងទាំងតាមផ្លូវចិត្ត និងទាំងតាមការផ្តល់ថវិកានេះថាជា ខឿនការពារសុខភាពរបស់ប្រជាជន។ សម្តេចបញ្ជាក់ថា “បន្ទាប់ពីខ្ញុំព្រះករុណាខ្ញុំបានប្រកាសពីការទិញវ៉ាក់សាំងការពារកូវីដ១៩មក មានចលនាគាំទ្រយ៉ាងធំធេងទាំងតាមផ្លូវចិត្ត និងទាំងតាមការផ្តល់ថវិកាដែលខ្ញុំព្រះករុណាខ្ញុំចាត់ទុកថានេះជា (ខឿនការពារសុខភាពរបស់ប្រជាជន) បន្ទាប់ពីខឿនការពារជាតិរបស់ប្រជាជននាឆ្នាំ២០០៨ ដល់ឆ្នាំ២០១១។

នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ សម្តេចជោ ហ៊ុន សែន បានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ត្រៀមបំរុងថវិកាសម្រាប់ទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ យកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃ ហើយដោយស្ថិតក្នុងស្ថានភាពដែលប្រទេសកម្ពុជានៅក្រខ្វះថវិកាសម្រាប់ទិញបន្ថែម សម្តេចបានណែនាំរដ្ឋមន្ត្រីទាំង២រូប ពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី ទាំងពហុភាគី ដើម្បីស្វែងរកជំនួយបន្ថែមមកជួយដល់ប្រជាជនកម្ពុជា ហើយសម្តេចសង្ឃឹមថា ដៃគូអភិវឌ្ឍន៍នឹងផ្តល់ជំនួយដល់ប្រជាជនកម្ពុជា ឬយ៉ាងហោចលក់ក្នុងតម្លៃថោកសមរម្យ។

សូមបញ្ជាក់ថា ថ្ងៃទី១៥ ខែធ្នូនេះ ថវិកាដែលសប្បុរសជនចូលរួមបរិច្ចាគ តាមសទ្ធាជ្រះថ្លាមានប្រមាណជាង៤៨លានដុល្លារសហរដ្ឋអាមេរិក។