ភ្នំពេញ៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបានកុងតឺន័រឆ្លងកាត់សរុបចំនួន ១ ០០០ ០០០ ធីអ៊ីយូ សម្រាប់រយៈពេលនៃប្រតិបត្តិការលើកដាក់កុងតឺន័រ គិតចាប់ពីដើមត្រីមាសទី១ ឆ្នាំ២០២៤ រហូតមកដល់ចុងត្រីមាសទី៤ ឆ្នាំ២០២៤។
នេះជាការចូលរួមចំណែកដ៏សំខាន់របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ដើម្បីបុព្វហេតុ កំណើនសេដ្ឋកិច្ចជាតិកម្ពុជា។
គួររំលឹកថា សម្រាប់ឆ្នាំ២០២៣ ទំនិញនាំចូល និងនាំចេញចំនួន ៧ ៨៩៣ ១៥៧ តោន បានឆ្លងកាត់ផែកំពង់ផែស្វយ័តក្រុងព្រះសីហនុហើយ ទទួលបានចំណូលសរុបមានចំនួនប្រមាណ ៩០,១២ លានដុល្លារអាម៉េរិក ។នេះបើយោងតាមរបាយការណ៍របស់ក្រសួងសាធារណការនិងដឹកជញ្ជូន។
ដោយឡែកបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញរយៈពេល ១១ខែដើមឆ្នាំ២០២៤ មានចំនួន ៤៣៦ ៨៣៩TEUs កើនចំនួន ២០,៦៩% ធៀបនឹងរយៈពេល ១១ខែ ដើមឆ្នាំ២០២៣៕