តំបន់សេដ្ឋកិច្ចពិសេសនៅព្រះសីហនុ មានទុនវិនិយោគសរុបជាង២ពាន់លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖ ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេស ចំនួន ១៦ទីតាំង ដំណើរការ៥ទីតាំង មានរោងចក្រសហគ្រាសដែល កំពុងដំណើរការ និងមានកិច្ចសន្យាជួល (គម្រោងវិនិយោគ) សរុប ចំនួន ២៨៤ មានទុនវិនិយោគសរុប ២.៦៥៨.៣៨៤.៦៧៦ដុល្លារ កម្លាំងពលកម្មសរុប ៤៦.០១៨នាក់ ព្រមទាំងមានសហគ្រាសធុនតូច មធ្យម និង សិប្បកម្ម ចំនួន ១.២៣២មូលដ្ឋាន មានទុនវិនិយោគសរុបចំនួន៣០.៣៤០.២៥៧ដុល្លារ កម្លាំងពលកម្មសរុបចំនួន ៦.១៧២នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមការឱ្យដឹងរបស់លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ថ្លែងក្នុងវេទិកាវិនិយោគកាលពីពេលថ្មីៗនេះ។

លោក ជា កុកហុង ប្រធានលេខាធិការដ្ឋានផែនការមេអភិវឌ្ឍខេត្តជាប់ឆ្នេរជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង បានឱ្យដឹងថាផែនការមេអភិវឌ្ឍខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង គឺជាគម្រោងវិនិយោគដ៏ធំមួយរបស់រាជរដ្ឋាភិបាលដើម្បីកំណត់ទិសដៅអភិវឌ្ឍខេត្តព្រះសីហនុ សម្រាប់រយៈពេល១៥ឆ្នាំទៅមុខ ដោយមានការសិក្សាវិភាគ និងបែងចែកតំបន់អភិវឌ្ឍសេដ្ឋកិច្ចទៅតាមតំបន់សក្តានុពលនីមួយៗរបស់ខេត្ត។

ផែនការមេនេះនឹងធ្វើឲ្យខេត្តព្រះសីហនុក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនតំបន់ (regional logistic hub) គោលដៅវិនិយោគឧស្សាហកម្ម (industrial investment destination) និងទិដៅទេសចរណ៍ដ៏ធំមួយក្នុងតំបន់អាស៊ាន (ASEAN top tourism destination)៕