តើក្រុមហ៊ុនអ្នកឧកញ៉ា សុខ គង់ ចាក់បេតុងលើផ្លូវតភ្ជាប់ពីភ្នំបូកគោ ទៅកាន់ផ្លូវជាតិលេខ៤ បានចម្ងាយប៉ុន្មានគីឡូម៉ែត្រហើយ?

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប កំពុងដឹកនាំ ក្រុមជំនាញការជាតិ និងអន្តរជាតិ ដើម្បីជំរុញការងារចាក់បេតុងលើផ្លូវថ្មី តភ្ជាប់ពីភ្នំបូកគោ ត្រង់ចំណុច ព្រះពុទ្ធប្បដិមា កម្ពស់ ១០៨ម៉ែត្រ ក្នុងតំបន់វាលស្រែ ៥០០ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ ឱ្យបានរួចរាល់ ក្នុងពេលឆាប់ៗ ខណៈដែលបច្ចុប្បន្នកំពុងមានវឌ្ឍនភាពយ៉ាងវិជ្ជមាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមក្រុមហ៊ុន សុខាអចលនទ្រព្យ បានឱ្យដឹងកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ថា វឌ្ឍនៈភាពនៃការស្ថាបនាផ្លូវថ្មីតភ្ជាប់ពីឧទ្យានជាតិព្រះមុនីវង្សបូកគោ ត្រង់ចំណុចទីតាំងសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់១០៨ ម៉ែត្រ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ ពេលនេះគឺចាក់បេតុងសម្រេចបានប្រមាណជា ៧គីឡូម៉ែត្រហើយ។

ផ្លូវធ្វើដំណើរឡើងភ្នំបូកគោ ប្រវែង ៦១គីឡូម៉ែត្រ ដែលជាផ្លូវថ្មីត្រូវសាងសង់ពុះកាត់ភ្នំ ផ្ទាំងថ្មធំៗ អូរ និងជ្រោះធំៗជាច្រើន បានឆ្លងកាត់ចំការដូងប្រេង របស់អ្នកឧកញ៉ា ម៉ុង ឫទ្ធី ប្រវែង ១៥គីឡូម៉ែត្រ មានទទឹងផ្លូវសរុបប្រមាណ ២០ម៉ែត្រ ក្នុងនោះមានផ្លូវរថយន្ត ទៅមក ៧ម៉ែត្រ ផ្លូវម៉ូតូទៅមក ៦ម៉ែត្រ និងចិញ្ចើមផ្លូវប្រវែង ៣,៥ម៉ែត្រ ទាំង សងខាង។

គួរបញ្ជាក់ថា ផ្លូវថ្មីនេះ បានបញ្ចប់ការឈូសឆាយ ១០០% ជាផ្លូវការ កាលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ និងបានចាប់ផ្តើមការចាក់បេតុង តាំងពីចុងឆ្នាំ២០២៣ និងបច្ចុប្បន្នកំពុងបន្តចាក់បេតុងយ៉ាងសកម្មបន្តទៀត។ ផ្លូវថ្មីនេះ គ្រោងចំណាយអស់ថវិកា ក្នុងរង្វង់ជាង ១៨០លានដុល្លារ៕