អ្នកឧកញ៉ា ហេង សៀ ជួបទុក្ខធ្ងន់ដោយ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ឡាយ ង៉ោ ត្រូវជាម្ដាយបង្កើតទទួលមរណភាព

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ហេង សៀ និងលោកជំទាវ សៀម ជូ ពេលនេះកំពុងជួបទុក្ខជាទម្ងន់ដោយអ្នកម្ដាយ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ឡាយ ង៉ោ ត្រូវជាម្ដាយបង្កើតរបស់អ្នកឧកញ៉ា បានទទួលមរណភាពកាលពីថ្ងៃម្សិលមិញ ដោយរោគាពាធ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ឡាយ ង៉ោ បានទទួលមរណភាពនៅថ្ងៃអង្គារ៍ ទី២៤ ធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៦:០៨នាទីល្ងាច ក្នុងជន្មាយុ ៨៥ឆ្នាំ ដោយជរាពាធ។

កម្មវិធីបុណ្យធ្វើនៅគេហដ្ឋានរបស់អ្នកឧកញ៉ា ហេង សៀ ស្ថិតនៅក្នុងបុរីអ័រគីដេ (ផ្លូវ២០០៤) ផ្លូវផ្កាឈូក/៨ ផ្ទះលេខ ១៣/១១ រហូតដល់ថ្ងៃទី២៧  ខែធ្នូ ឆ្នាំ២០២៤។ នៅថ្ងៃទី២៧ ខែធ្នូ វេលាម៉ោង ៥.៣០នាទីព្រឹកដង្ហែរសពទៅខេត្តកំពត។ លុះវេលាម៉ោង ៣:៤០នាទី នឹងប្រារព្ធពិធីបញ្ចុះសព តាមទំនៀមចិនសែ៕