នេះហើយជា Private Jets ទាំង ១៤គ្រឿងល្បីថាល្អប្រើ ហើយមានតម្លៃថ្លៃជាងគេនៅលើលោក

អន្តរជាតិ

យន្តហោះមានច្រើនប្រភេទ និងមានលក្ខណៈខុសៗគ្នាជាច្រើន ក៏ប៉ុន្តែបើតាមគេហទំព័រ Robb Report បានឆ្កឹះបង្ហាញនូវយន្តហោះលក្ខណៈឯកជន (Private Jets) ដែលមានភាពលេចធ្លោជាងគេនៅលើពិភពលោកចំនួន ១៤គ្រឿងខុសៗគ្នា ដោយផ្អែកទៅតាមលក្ខណៈសម្បត្តិរបស់យន្តហោះ រួមមានល្បឿន ទំហំ រូបរាង ការរចនាផ្នែកខាងក្នុងផ្តល់ឲ្យមាននូវផាកសុខភាព ក៏ដូចជាតម្លៃដែលថ្លៃជាងគេលើពិភពលោកដូចគ្នា។ ខាងក្រោម ជាយន្តហោះបែបឯកជនដែលមានភាពលេចធ្លោ និងថ្លៃជាងគេទាំង ១៤គ្រឿង ដោយរាប់ចាប់ពីតម្លៃទាបបំផុត ទៅខ្ពស់បំផុត៖

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១. យន្តហោះ Cessna Citation M2 Gen 2 តម្លៃ ៦,១៥លានដុល្លារ

២. យន្តហោះ HondaJet Elite II តម្លៃ ៦,៩៥លានដុល្លារ

៣. យន្តហោះ Cessna Citation CJ3 Gen2 តម្លៃ ១១លានដុល្លារ

៤. យន្តហោះ Pilatus PC24 តម្លៃ ១១,៩លានដុល្លារ

៥. យន្តហោះ Embraer Praetor 500 តម្លៃ ១៨,៤លានដុល្លារ

៦. យន្តហោះ Cessna Citation Latitude តម្លៃ ១៩,៥លានដុល្លារ

៧. យន្តហោះ Cessna Citation Longitude តម្លៃ ២៩លានដុល្លារ

៨. យន្តហោះ Bombardier Challenger 650 តម្លៃ ៣២,៤លានដុល្លារ

៩. យន្តហោះ Gulfstream G500 តម្លៃ ៤៩,៥លានដុល្លារ

១០. យន្តហោះ Dassault Falcon 6X តម្លៃ ៤៩,៥លានដុល្លារ

១១. យន្តហោះ Bombardier Global 8000 តម្លៃ ៧៨លានដុល្លារ

១២. យន្តហោះ Gulfstream G700 តម្លៃ ៨២លានដុល្លារ 

១៣. យន្តហោះ Boeing BBJ Select តម្លៃ ៩៥លានដុល្លារ

១៤. យន្តហោះ Airbus ACJ320neo តម្លៃ ១០៥លានដុល្លារ៕