អ្នកឧកញ៉ា ហេង សៀ និងលោកជំទាវ សៀម ជូ សូមគោរពថ្លែងអំណរគុណដល់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, លោកអ្នកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង, សមាគមឧកញ៉ាកម្ពុជា, អ្នកឧកញ៉ា សំ អាង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វឌ្ឍនៈ, ឧកញ៉ា តែ តាំងប៉ ប្រធានសមាគមមូលនិធិសម្ដេចតេជោ SME ព្រមទាំង អ្នកឧកញ៉ា ឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រីញាតិមិត្តទាំងអស់ ដែលបានផ្ញើសារលិខិតរំលែកទុក្ខ និងអញ្ជើញចូលរួមរំលែកទុក្ខចំពោះមរណភាពម្តាយបង្កើតរបស់អ្នកឧកញ៉ា។
មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ឡាយ ង៉ោ ត្រូវជាម្តាយបង្កើតរបស់ អ្នកឧកញ៉ា ហេង សៀ បានទទួលមរណភាព កាលពីថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៦:០៨នាទីល្ងាច ក្នុងជន្មាយុ ៨៥ឆ្នាំ ដោយជរាពាធ។ អ្នកឧកញ៉ា ហេង សៀ នឹងរៀបចំពិធីបុណ្យ៧ថ្ងៃ និង១០០ថ្ងៃ ជូនមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ឡាយ ង៉ោ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ដែលប្រារព្វធ្វើនៅគេហដ្ឋានរបស់អ្នកឧកញ៉ាផ្ទាល់ ស្ថិតនៅក្នុងបុរីអ័រគីដេ (ផ្លូវ២០០៤) ផ្លូវផ្កាឈូក/៨ ផ្ទះលេខ ១៣/១១ ។
អ្នកឧកញ៉ា ហេង សៀ សូមគោរពជូនពរដល់ភ្ញៀវកិត្តិយសទាំងអស់ សូមជួបតែសេចក្តីសុខ រកទទួលទានមានបានទាំងក្រុមគ្រួសារនិងជួបនូវពរប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិពានៈ កុំបឹឃ្លៀងឃ្លាតឡើយ៕